More

    ពិធីបើកព្រឹត្តិការណ៍ ណៃមែរ ខានីវល (NIGHTMARE CARNIVAL)

    spot_img

    ខេត្តព្រះសីហនុ៖ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃក្នុងអាណត្តិទី៧ របស់ សម្តេចមហាធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធនានាបានគាំទ្រយ៉ាងពេញទំហឹង និងជំរុញការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ និងអន្តរជាតិ ការអភិវឌ្ឍកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន គុណភាព សម្បទា និងសេវាកម្មទេសចរណ៍ តាមរយៈយុទ្ធនាការ “ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ។

    លោកអភិបាលរងខេត្ត បានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុង
    ពិធីបើកព្រឹត្តិការណ៍ ណៃមែរ ខានីវល
    (NIGHTMARE CARNIVAL) ដោយមានការចូលរួមពីលោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្លត គ្រុប លោកអភិបាលស្រុកព្រៃនប់ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ
    បានចូលរួម។

    លោកអភិបាលរងខេត្ត ក៏បានបន្ថែមថាព្រឹត្តិការណ៍នាពេលនេះ បានចូលរួមចំណែកយ៉ាងច្រើនធ្វើឱ្យតំបន់ឆ្នេរសមុទ្រក្លាយជាកន្លែងទាក់ទាញថ្មីមួយទៀតក្នុងការលើកមុខមាត់ឡើងវិញក្រោយពីជំងឺកូវីដ១៩ មានការធូរស្រាល និងជាការស្ដាធុរកិច្ចទេសចរណ៍។

    ដើម្បីចូលរួមជំរុញវិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបដោយគុណភាពនិងនិរន្តរភាពរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដា សេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ មានសោភ័ណភាព បរិស្ថានល្អប្រសើរ ដើម្បីចូលរួមអភិវឌ្ឍន៍ និងគាំទ្រដល់គោលនយោបាយ និង ផែនការអភិវឌ្ឍទេសចរណ៍ជាតិ របស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន និងពេលអនាគត ។

    វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតការងារ
    ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារនិងអភិរក្ស សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។

    បច្ចុប្បន្ន ខេត្តព្រះសីហនុមានមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន ៤១៥កន្លែង និងមានបុគ្គលិកបំរើការងារផ្ទាល់ក្នុងវិស័យទេសចរណ៍សរុប ៨,១៥៤នាក់ ស្រី ៣,៨៨១នាក់ ក្នុងនោះ ក៏មានស្តង់ដាសេវាស្នាក់នៅ ភោជនីយដ្ឋាន សេវាដឹកជញ្ជូន និងកម្សាន្តកម្រិតស្តង់ដាអន្តរជាតិ ជាច្រើនកន្លែងផងដែរ។

    លោក Edward Lee នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្លត គ្រុប បានឲ្យដឹងដែរថា បន្ទាប់ពីព្រឹត្តិការណ៍ ណៃមែរ ខានីវល(NIGHTMARE CARNIVAL) លោកនឹងបង្កើតកម្មវិធីក៏ដូចជាព្រឹត្តិការណ៍ប្លែកៗថ្មីៗបន្ថែមទៀតដើម្បីបម្រើដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ក្នុងខេត្ត ក្នុងការចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងខេត្តព្រះសីហនុកាន់តែច្រើន ហើយលោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែលបានគាំទ្រនៅកម្មវិធីដែលបានរៀបចំឡើងដោយរយៈពេលប៉ុន្មានថ្ងៃនេះមានមានប្រជាពលរដ្ឋភ្ញៀវទេសចរចូលទស្សនាកំសាន្តប្រមាណជាង ៥ពាន់ នាក់ផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img