More

    ខ្មែរ និងចិន ប្រមាណជាង១០នាក់ បានរងរបួ…សធ្ង…ន់ និងស្រាល ក្នុងហេតុការណ៍ដាច់កន្ត្រកយោង

    spot_img

    ខេត្តព្រះសីហនុ-មានករណីដាច់កន្ត្រកយោង ពីលើអគារកាសុីណូមួយកន្លែងឈ្មោះ ជីយូនីសិនដែលកំពុងជួសជុលបណ្ដាលឱ្យមនុស្សដែលជាកម្មករ ខ្មែរ និងចិន ប្រមាណជាង១០នាក់ បានរងរបួ…សធ្ង…ន់ និងស្រាល បង្ករការភ្ញាក់ផ្អើលកាលពី វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅក្បែរវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ភ្លាមៗនោះសមត្ថកិច្ចចម្រុះបានចុះធ្វើអន្តរាគមន៍ និងបាននាំខ្លួនមនុស្ស៣នាក់ដែលមើលការខុសត្រូវ យកទៅសាកសួរតាមនិតិវិធី។

    បើតាមការត្រួតពិនិត្យពីសមត្ថកិច្ចជា(បឋម)បញ្ជាក់ថា គ្រោះថ្នា.ក់នេះកើតឡើងពេលកម្មករប្រមាណជាង១០នាក់ជិះក្នុងកន្ត្រកយោងឡើងទៅជួសជុលអាគារផ្នែកខាងលើ កម្ពស់ប្រហែល១០ម៉ែត្រ បន្ទាប់មកបានដាច់ខ្សែម៉ូទ័រយោងកន្ត្រកដែលមានកម្មករទាំងជនជាតិខ្មែរនិងជនជាតិចិនជាង១០នាក់នៅក្នុងកន្ត្រកយោងនោះ ធ្លាក់មកដីជាន់ក្រោម បណ្តាលឲ្យមនុស្សក្នុងកន្ត្រកយោងនោះរងរបួ..សខ្លះធ្ង.ន់ ខ្លះស្រាល។

    ប្រភពពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ជនរ.ងគ្រោះមួយចំនួនដែលរបួ.សធ្ង.ន់ បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចបន្តដោះស្រាយជាមួយភាគីពាក់ពន្ធ័តាមនិតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img