More

    មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ នៅខេត្តកោះកុង សម្រាប់ ឆ្នាំ២០២៣ មានប្រធានបទ” សំឡេងចំរុះពណ៍”

    spot_img

    កោះកុង ÷ នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើក មហាស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voices” រៀបចំដោយ ក្រុមការងារមហាស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ នៅសាលមហោស្រពខេត្តកោះកុង។

    មានប្រសាសន៍ក្នុងពិធីនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បាន សម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរ អង្គភាព សមាគម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានឱកាសដ៏មមាញឹក នៅថ្ងៃសម្រាកមកចូលរួម មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ ប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voice” ដ៏មានសារសំខាន់នា ឱកាសនោះ។

    លោកជំទាវអភិបាលខេត្តកោះកុង បានយល់ឃើញថា មហោស្រពអក្សរសិល្ប៍ខ្មែរ នេះដែរបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដែលមានគោលបំណងធំៗចំនួនបីគឺ ៖

    9). បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ

    ២). លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ

    ៣), បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និង វិស័យបោះពុម្ព និងអក្សរសិល្ប៍។

    លោកជំទាវ បានកោតសសើរ និងរាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ (ដែលធ្វើដោយការស្ម័គ្រចិត្ត) ក៏ដូចជាបណ្តាអង្គភាពពាក់ ព័ន្ធនានាដែលខិតខំធ្វើការងារលើវិស័យអក្សរសិល្ប៍ខ្មែរ និងតែងតែអនុវត្តការងារប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ចូលរួមអភិវឌ្ឍន៍ ថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ អក្សរសិល្ប៍ជាតិ។

    លោកជំទាវ ក្នុងនាមរដ្ឋបាលខេត្តកោះកុង ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងមានសេចក្ដីរីករាយជាទីបំផុត ហើយចង់ឃើញក្មេងៗជំនាន់ក្រោយយល់ដឹងកាន់តែច្រើនអំពី អក្សរសិល្ប៍ខ្មែរ បន្ទាប់ពីមហោស្រពនេះត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមការចូលរួមយ៉ាង សកម្មរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនេះ។

    លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានស្នើឱ្យលោក លោកស្រីដែលជាតំណាងមន្ទីរ អង្គភាព អង្គការ សមាគម និង លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៅទីនេះ សូមជួយផ្សព្វផ្សាយបន្តឱ្យបានទូលំ ទូលាយនូវសារៈសំខាន់អក្សរសិល្ប៍ខ្មែរ និងជាពិសេស សូមចូលរួមគ្រប់កម្មវិធីនៃមហោស្រព អក្សរសិល្ប៍ខ្មែរ ដែលកំពុងរៀបចំនៅក្នុងបរិវេណសាលមហោស្រពខេត្តកោះកុងនាពេលនេះ និងសូមចូលរួមក្នុងសកម្មភាពអភិវឌ្ឍ និងលើកស្ទួយអក្សរសិល្ប៍ខ្មែរសម្រាប់អ្នកជំនាន់ក្រោយ។

    សូមបញ្ជាក់ និងជូនដំណឹងផងដែរ កម្មពិធី មហាស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voices” នេះនឹងប្រារព្វធ្វើរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តកោះកុង ដែរមានការសំដែងនូវទស្សនីយភាពផ្សេងៗ រួមមាន កំណាព្យ និទានរឿង ការសំដែងរឿងខ្លី របាំប្រពៃណីយ ល្ខោននិយាយ និងគន្លឹះអភិវឌ្ឍន៍វិស័យតែងនិពន្ធនៅកម្ពុជា៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img