More

    រថយន្តប្រភេទដឹកទំនិញ បុកពីក្រោយរថយន្តហុីយ៉ុនដាយ បណ្តាលអោយរងការខូចខាត ខណដែលតៃកុងភ័យភ្នែក ស

    spot_img

    ភ្នំពេញ÷ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា បុរសម្នាក់បេីករថយន្ត​ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ​ 2O-9732 ក្នុង​ទិសដៅ​ពី​ជេីងទៅត្បូង បានបុកគ្នាជាមួយរថយន្ត​ Hyundai H1 ពាក់ស្លាកលេខ ភ្នំពេញ​ 2AX-5781 ពីក្រោយ​បណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ។

    ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​បឹងកេងកង​ទី២​ ខណ្ឌ​បឹងកេងកង​​​​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១:៥០នាទីរំលងអាធ្រាត្រ​​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២៣។

    ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​។

    spot_img

    អត្ថបទទាក់ទង

    spot_img