More

    បាញ់សំលាប់នៅខេត្តបាត់ដំបងកាលពីចុងឆ្នាំ២០២២រត់គេចខ្លួនស្នាក់នៅផ្សារ៉ូងក្លឿប្រទេសថៃចាប់បាននៅក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖បាញ់សំលាប់នៅខេត្តបាត់ដំបងកាលពីចុងឆ្នាំ២០២២រត់គេចខ្លួនស្នាក់នៅផ្សារ៉ូងក្លឿប្រទេសថៃហើយចាប់បាននៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ វ៉េង ចិន្ត្រា ហៅធី ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅផ្សាររ៉ូងក្លឿប្រទេសថៃ។
    លោកបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ វ៉េង ចិន្ត្រា ត្រូវបានឃាត់ខ្លួនករណីបាញ់សំលាប់ជនរងគ្រោះម្នាក់កាលពី០៧ ខែធ្នូ ឆ្នាំ២០២២នៅខេត្តបាត់ដំបង ហើយបានរត់គេចខ្លួនទៅស្នាក់នៅផ្សាររ៉ូងក្លឿប្រទេសថៃដែលជាប់ព្រំដែនកម្ពុជា.ថៃនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយមិនបានទទួលព័ត៌មានច្បាស់ការករណីបាញ់សំលាប់អ្វីដែរគ្រាន់តែសហការជួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
    លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផ្នែកបង្ក្រាបរាល់បទល្មើសពិសេសព្រហ្មទណ្ឌ និងក្មេងទំនើងបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅក្រុងប៉ោយប៉ែតបាននាំយកមកសាកសួរហើយរៀបចំនីតិវិធីប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទទួលយកទៅអនុវត្តតាមច្បាប់៕(សៅនៅ)

    spot_img

    អត្ថបទទាក់ទង

    spot_img