More

    សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង យកអំណោយមនុស្សធម៌ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៩ គ្រួសារ ក្នុងឃុំពាមក្រសោប

    spot_img

    កោះកុង÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអនុសាខាស្រុកមណ្ឌលសីមា លោកជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា  សហការជាមួយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំពាមក្រ សោប បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៩គ្រួសារ ដែលបណ្តាលខូចខាតហ្វីប្រូស៊ីម៉ង់ ៣៩៩សន្លឹក និងស័ង្កសី១២សន្លឹក ស្ថិតនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

    ក្នុងឱកាសនោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខានិងក្រុមការងារ បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងចូលរួមសោកស្តាយចំពោះគ្រោះមហន្ត រាយធម្មជាតិនេះពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិត គូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ពិសេសជនពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

    ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺ ឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

    សម្ភារដែលសាខាប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គក្រ មីជាតិ១ កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស ព្រមទាំងថវិកាសរុបចំនួន ២,២០០,០០០ រៀល ឆ្លើយតបទៅតាមទំហំខូចខាតជាក់ស្តែងរបស់ពុកម៉ែ បងប្អូនដែលជាជនរងគ្រោះ ៕ ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img