More

    រយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះនៅខេត្តប៉ៃលិនទទួលភ្ញៀវទេសចរចំនួនជាង៧ម៉ឺននាក់

    spot_img

    (ប៉ៃលិន) ភ្ញៀវទេសចរជាតិ អន្តរជាតិបាន ចូលលេងកម្សាន្តក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិនក្នុងពីធីបុណ្យភ្ជុំ ប្រពៃណីជាតិខ្មែរឆ្នាំនេះសរុបមានចំនួន៧២១៣០ នាក់។
    កើនជាងឆ្នាំមុនបន្តិច។

    តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានអោយដឹងថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត រយះពេល៣ថ្ងៃគឺនៅថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះភាគច្រើនគឺស្ថានភាពភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តក្នុងខេត្តប៉ៃលិន មានចំនួន
    ០៤កន្លែង រួមមាន ៖ ១-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវភ្ញៀវទេសចរណ៍ច្រើនជាងគេ ទី២-រមណីយដ្ឋានចំការខ្នុរ ៣-រមណីយដ្ឋានចំការសាវម៉ និងទី៤នៅតាមដងស្ទឹងប៉ៃលិន(ហៅស្ទឹងតារាប)។
    ហើយសរុបភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំង៣ថ្ងៃ នៃថ្ងៃភ្ជុំបិណ្ឌ មានចំនួន ៧២១៣០ នាក់។

    ចំណែកសណ្តាប់ឆ្នាប់និងសន្តិសុខល្អប្រសើនិងបានចូលរួមពីពលរដ្ឋនិងអ្នកដើរកម្សាន្តបញ្ហាការរក្សាអានាម័យតាមកន្លែងកម្សាន្តនានានិងនៅតាមដងផ្លូវ៕

    spot_img

    អត្ថបទទាក់ទង

    spot_img