More

    អាជ្ញាធរក្រុងខេមរភូមិន្ទ នឹងចាត់វិធានការតឹងរឹងទៅលើម្ចាស់សត្វក្របី បើនៅរកមិន ឃើញម្ចាស់សត្វក្របីបង្កហេតុ

    spot_img

    កោះកុង÷ លោកប្រាក់ វិចិត្រ អភិបាល ក្រុងខេមរភូមិន្ទ ចាត់វិធានការតឹងរឹងហើយទៅលើម្ចាស់ចិញ្ចឹមសត្វគោ-ក្របី
    ក្រោយពីលោកបញ្ជាឱ្យស៊ើបរកម្ចាស់សត្វហ្វូងក្របី ដែលលេងពាសវាលពាសកាល បង្កគ្រោះថ្នាក់វ័ធមនុស្សម្នាក់បណ្តាលអោយរងរបួសធ្ងន់ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ដើម្បីឲ្យមកទទួល ខុសត្រូវ  ខណៈពេលជនរងគ្រោះកំពុងបើកបរម៉ូតូ នៅចំណុចជិតសាលាគួយវ៉េត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។

    ករណីសត្វក្របីវ័ធមនុស្សខាងលើនេះ លោក យស់ ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងដែរថា ក្រោយពីកើតហេតុ លោកបានស្រាវជ្រាវស្វែងរកម្ចាស់ចិញ្ចឹមសត្វក្របីបង្កខាងលើនេះដែរ តែរហូតដល់ពេលនេះ នៅមិន ទាន់រកឃើញនៅឡើយទេ ដោយម្ចាស់ចិញ្ចឹម សត្វក្របីម្នាក់ៗ នៅពេលសួរនាំចេះតែប្រឡោយពាក្យសង្ស័យថា ក្របីអ្នកនេះ ឯអ្នកនេះសង្ស័យថាក្របីអ្នកនោះ។
    លោកបន្តថា ក្របីបើមិនទាន់មានរឿង ងាយរកម្ចាស់ក្របីឃើញ ដោយគេអះអាងទទួលស្គាល់ថា ក្របីគាត់ហ្វូងនេះ ឬក្របីគាត់ហ្វូងនោះ តែបើនៅពេលមានរឿងកើតឡើង ម្ចាស់ក្របីទាំងអស់នោះ មិនទទួលស្គាល់ថា ក្របីគាត់បង្កហេតុនោះឡើយ។

    លោកអធិការបន្តទៀតថា អ្វីដែលជាផលពិបាកក្នុងការស្រាវជ្រាវរកម្ចាស់សត្វក្របីដែលបង្កហេតុខាងលើ ដោយក្រោយពីកើតហេតុ ហ្វូងសត្វក្របីទាំងនោះបានទៅបាត់ពីរកន្លែងកើតហេតុអស់។ ឯខាងសាច់ញាតិជនរងគ្រោះក៏នៅមិនទាន់បានមកដាក់ពាក្យបណ្ដឹងនៅឡើយដែរ តែបើគាត់មកដាក់ពាក្យបណ្ដឹង សមត្ថកិច្ចនិងអាចកំណត់មុខសញ្ញាបានខ្លះ។

    ដោយឡែក លោក ប្រាក់ វិចិត្រ អភិបាល ក្រុងខេមរៈភូមិន្ទ បានឱ្យដឹងនៅថ្ងៃទី ១៥ ខែតុលា នេះថា ករណីក្របីវ័ធមនុស្សខាងលើនេះ លោកបានចាត់កម្លាំងសមត្ថកិច្ចចុះទៅស្រាវជ្រាវ រកម្ចាស់សត្វ ក្របីខាងលើនេះ តែរកនៅមិនឃើញ
    ឥឡូវនេះលោកនឹងចាត់វិធានការតឹងរឹង បញ្ជាឱ្យមេប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងចៅសង្កាត់ កោះអញ្ជើញម្ចាស់ក្របីទាំងអស់ ដែលចិញ្ចឹមសត្វក្របីនៅក្នុងក្រុង មកប្រជុំនៅថ្ងៃចន្ទ ទី១៦នេះហើយ។

    ហើយលោកបញ្ជាក់ថា ករណីនេះ បើនៅរកមិនឃើញម្ចាស់សត្វក្របីបង្កនោះទេ លោកនឹងរៀបចំចេញលិខិត លេងឱ្យចិញ្ចឹមហ្វូងសត្វគោ.ក្របីនៅក្នុងក្រុងតែម្ដង។

    សូមបញ្ជាក់ថា ករណីក្របីវ័ធជនរងគ្រោះ
    កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣
    ឈ្មោះ គង់ ហៀត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខណៈជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាពណ៌ ខ្មៅ ពាក់ស្លាកលេខកោះកុង 1C-1332 លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែក្របីបានវ័ធជនរងគ្រោះតែម្តង បណ្ដាលឲ្យរងរបួសធ្ងន់។
    បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img