More

    ក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូដេញកាប់គ្នាទាំងកណ្ដាលថ្ងៃ.បង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញភូមិ

    spot_img

    នៅល្ងាចថ្ងៃទី១៣.ខែតុលា.ឆ្នាំ .២០២៣.វេលាម៉ោង ០៤.៣០នាទីក្រុមក្មេងស្ទាវមួយក្រុមបាននាំគ្នាជិះម៉ូតូប្រដាប់ទៅដោយដាវដំបងកាំបិតពូថៅបានធ្វើសកម្មភាពដេញកាប់គ្នាទាំងកណ្ដាលថ្ងៃបង្ករភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិ.កណ្តែក.សង្កាត់.សំរោង.ក្រុងសំរោង.ខេត្ត.ឧត្តរមានជ័យ.។
    តាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ.ឃុំ.ខាងលើបានអោយដឹងថា.ក្រុមក្មេងស្ទាវមានគ្នាប្រមាណ៦ទៅ៧នាក់បានជិះមូតូប្រដាប់ដោយដំបងកាំបិតពូថៅបានដេញកាប់ក្មេងស្ទាវដែលមានគ្នា២នាក់បង្កអោយមានរបូសស្នាមយ៉ាងដំណំ.ក្នុងហេតុការណ៍នោះដែរក្រុមក្មេងស្ទាវទាំងនោះក៏បានធ្វើរសកម្មភាព.វាយនឹងកាប់មូតូរបស់ជនរងគ្រោះធ្វើរអោយមានការខូចខាតជាច្រើនកន្លែង។
    ចំណែកឯជនរងគ្រោះទីមួយឈ្មោះ
    ១.មុំ.មិនា.រងរបួសក្បាល.រស់នៅភូមិត្រពាំងវែង.សង្កាត់.កូនក្រៀលល.ក្រុងសំរោង.ខេត្តឧត្តរមានជ័យ.។
    ទី២.ឈ្មោះ.យូរ.រស្មី.រងរបួសថ្ងាស់នឹងក្បាល.រស់នៅភូមិ.ចំបា៉រសុខ.សង្កាត់.កូនក្រៀល.ក្រុងសំរោង.ខេត្តឧត្តរមានជ័យ។
    ភ្លាមៗនោះដែរខាងសមត្ថកិច្ចក៏បានចុះធ្វើអន្តរាគមន៍ស្រាវជ្រាវរកវត្ថុតាងបានមួយចំនួន.នឹងឃាត់ខ្លួនជនបង្កបាន១នាក់.ឈ្មោះ.រ៉ាំង.រេ៉ច.រស់នៅភូមិ.កណ្តែក.សង្កាត់.សំរោង.ក្រុង.សំរោង.ខេត្ត.ឧត្តរមានជ័យ.។ពេលនេះដែរសមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនបង្កនិងវត្ថុតាមទាំងឡាយដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសំរោង.រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់។
    សូមបញ្ជាក់ផងដែរថាជនរងគ្រោះទាំងពីរនាក់ភ្លាមៗនោះសមត្ថកិច្ចក៏បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ដោយ.ឈឹម.កុសល.។

    spot_img

    អត្ថបទទាក់ទង

    spot_img