More

    វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនិងការដាក់តាំងបង្ហាញផលិតផលក្នុងស្រុកក្រោមគម្រោងទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុកនិងសហគ្រាសមីក្រូធុនតូចនិងមធ្យម

    spot_img

    (ខេត្តឧត្តរមានជយ័)នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អ​គ្គលេខាធិការរង គណៈ​កម្មាធិកា​រជា​តិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយ នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកា​ផ្គូផ្គងរវា​ងអ្ន​កផលិ​ត និងអ្នក​ទិញ និង​ការតាំងបង្ហាញផលិ​តផលក្នុងស្រុក ក្រោមគម្រោងការទទួ​លបានទីផ្សារ​សម្រាប់ អ្នកផ​លិតក្នុងស្រុក និង​សហគ្រាស​ធុនមីក្រូតូច និងមធ្យម (ភូមិមួយផ​លិតផ​លមួយ)។ វេទិកានេះធ្វើឡើង​នាថ្ងៃទី១០ ខែតុលា ​ឆ្នាំ២០២​៣ ចាប់ពីម៉ោ​ង ៨:០០ – ១៧:០០ នៅសាលប្រជុំខេត្តឧត្តរមានជ័យ និងតាំងលក់ផលិតផលនៅក្នុងសាលប្រជុំសាលាខេត្ត។

    ពិធីនេះក៏មានការអញ្ជើញចូលរួមពី​សំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក្រុមប្រឹក្សាភិបាលខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន ​អនុប្រធា​នមន្ទីរ អភិបាល អភិបាលរង ក្រុង ស្រុកអង្គភាព ស្ថាប័នពា​ក់ព័ន្ធនា​នាជុំវិញខេត្តផងដែរ អាជ្ញាធរមូលដ្ឋាន អាជីវករ សិប្បករ ឧស្សាហករ សហគមន៍ សមាគម ក្រុមផលិត។

    លោកជំទាវ អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកាផ្គូផ្គងរវា​ងអ្នកផលិត និងអ្នកទិញ គឺបាន​ចូលរួមចំ​ណែកក្នុងការ​អនុវត្តយុទ្ធសា​ស្ត្រជាតិសម្រាប់កា​ត់បន្ថយភាពក្រីក្រ គឺការ​គៀង​គរស​ក្តានុពលសេដ្ឋ​កិច្ចក្នុងស្រុកនៃផ​លិតផល និងសេវាកម្ម ដើម្បីលើកកម្ព​ស់ជីវភាពរស់​នៅរបស់ប្រជាព​លរដ្ឋ និងស​ហគមន៍មូលដ្ឋាន។ ភ១.ផ១ ធ្វើកា​រជាមួយ​អ្នកផលិ​តក្នុងស្រុ​ក ធុនមីក្រូ តូច និង មធ្យម និង​សមាគ​មធុរកិច្ច (MS​MEs/SM​Es, ACs) ប្រមាណ១៥០នាក់បានចូលរួម ដើម្បីប​ង្កើនគុណភាព និងទីផ្សារនៃ​ផលិតផលក្នុងស្រុក។ យើងធ្វើការ​លើ​ការកសាង ប​ណ្តាញទី​ផ្សារ ដើ​ម្បីអោយ​ប្រទាក់ក្រឡាគ្នារ​វាងអ្នកផលិត និងអ្នកទិ​ញយក​ទៅប្រើប្រាស់​ កែច្នៃវេចខ្ចប់​ ផលិតផលក្នុងស្រុក ដើម្បីលក់បន្ត និង​ឈានទៅការនាំចេញ។ លើ​សពីនេះ​ យើងទាក់​ទងជាមួ​យអាជ្ញា​ធរ និង សា្ថប័នពាក់ព័ន្ធ ដើម្បីកសាងបរិយាកា​សអំណោយ​ផលសម្រា​ប់ផ​លិតផលក្នុង​ស្រុកឱ្យកាន់តែរី​កចម្រើន នាំឱ្យមាន ការអភិវឌ្ឍសេ​ដ្ឋកិច្ចប្រកបដោ​យនិរន្តរភា​ពក្នុងប្រទេស។

    ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេ​ខាធិការរង គណៈកម្មាធិ​ការជាតិជុំរុ​ញចលនាភូមិមួ​យផលិត​ផលមួយ ​នៃទីស្តី​ការគណៈ​រដ្ឋមន្ត្រី បានថ្លែង​ថា៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត–រាជធានី ជុំរុញ​ចលនាភូមិមួយផលិ​តផលមួយ មានសេចក្តីរំភើបរីករា​យ ចំពោះការដឹកនាំគំនិតផ្ដួចផ្ដើម ឱ្យមានជំនួបរវា​ងផលិតផល និងអ្នកទិ​ញ ដ៏មានសារៈសំខាន់នេះ ដែលមានគោល​បំណងកាត់ប​ន្ថយគំលាតរវាង​អ្នក​ផលិតក្នុងស្រុក និ​ងអ្នកទិញ​ ប្រកបដោយប្រសិទ្ធភាព និង​សុច្ចរិតភាព។

    ឯកឧត្តមបណ្ឌិតបា​នបន្តថា : តាមរយៈ​ការបង្កើតយន្តកា​រតភ្ជាប់បណ្ដាញប្រទាក់​ក្រឡាគ្នាប្រកប​ដោយ​អត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុ​ធាតុដើម អ្នកកែច្នៃវេចខ្ច​ប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរ​ហូតដល់តុបាយ ​ពីសិប្បករ​រហូត​ដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាច​សិក្សាស្វែង​យល់ដកស្រង់​បទពិសោធន៍ពីគ្នា​ទៅវិញទៅមក។ ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយ​បញ្ហាជាមួយស្ថា​ប័នពាក់ព័ន្ធ ក្នុងការ​ចុះ​បញ្ជី ឬច្បាប់គ​តិយុត្តិផ្សេងៗ និងជំរុ​ញឱកាសពាណិជ្ជកម្ម ឱ្យកាន់តែមានទំនុ​កចិត្ត និងរួមចំណែកដ​ល់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តឧត្តរមានជយ័ និងប្រទេសកម្ពុជាទាំងមូល ដើម្បីបង្កើនក​ម្រិតជីវភា​ពរបស់សហ​គមន៍មូលដ្ឋានផងដែរ។

    ជាចុងបញ្ចប់ នៃកម្មវិធីគណៈអ​ធិបតីក៏បាន អញ្ជើញទ​ស្សនានូវការតាំងផលិ​តផលនានា ដែលមាន​ដូចជា សំលៀក​បំពាក់ ក្រម៉ាសូត្រកាបូបខ្មែរ ចំណីអា​ហារកែច្នៃ ភេ​សជ្ជៈ ស្រាផ្លែឈើ ផលិតផលកសិ​កម្ម ចម្លាក់ សិល្បៈ និងរបស់ប្រើប្រា​ស់ផ្សេងៗប្រចាំថ្ងៃផងដែរ៕

    វេទិកា និងការតាំងបង្ហាញផលិតផលនៅខេត្តឧត្តរមានជយ័នាឱកាសនេះ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ១៥០នាក់ រួមមានថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាសខ្នាតតូច និងមធ្យម សហគមន៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងក្រុមយុវជន។ គម្រោងដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។ នាឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានទទួលការឧបត្ថម្ភគាំទ្រគម្រោងនេះ អំពីដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីជួយគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ឆ្នាំ2023នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានគម្រោងរៀបចំវេទិកានេះនៅតាមបណ្តាខេត្ត-ក្រុង ចំនួន១៥ រួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img