More

    ឆ្លងចរន្តខ្សែភ្លើងឆេះធុងហ្គាសដាក់ពីក្រោយឡានបង្កជាអគ្គិភ័យឆាបឆេះរាលដល់ក្នុងរថយន្តហាយឡែនឌ័រ១គ្រឿងនៅសល់តែគ្រោងឆ្អឹងតែសំណាងមនុស្សប្រុសស្រី២នាក់លោតចេញពីក្នុងឡានទាន

    spot_img

    (ឧត្តរមានជ័យ)មានហេតុការអគ្គីភ័យមួយបានកើតឡើងដោយសាររថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងឆ្លងចរន្តខ្សែភ្លើងឆេះធុងហ្គាសដាក់ពីក្រោយឡានបង្កទៅជាអណ្តាតភ្លើងឆេះរាលដល់ក្នុងឡានបណ្តាលឲ្យឆេះហុយផ្សែងយ៉ាងសន្ធោសន្ធៅឆាបឆេះរថយន្តនោះខ្ទិចខ្ទីនៅសល់តែគ្រោងឆ្អឹងឡានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចយកឡានទឹកចេញមកជួយអន្តរាគមន៏បាញ់ជួយពន្លត់ភ្លាមៗផងដែរ។ករណីរថយន្តឆេះនៅសល់តែឆ្អឹងនេះដែរបានកើតឡើងនៅវេលាម៉ោងប្រមាណជា៦និង៥៥នាទីយប់ថ្ងៃទី០៨ខែតុលាឆ្នាំ២០២៣ស្ថិតនៅត្រង់ចំណុចស្ពានខាងកើតភូមិចារ ក្នុងភូមិចារ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    បើតាមការឲ្យដឹងពីលោកវរសេនីយ៏ទោ សុឹមវណ្ណ: អធិការរងទទួលផែននគរបាលយុត្តិធម៌បានប្រាប់ឲ្យដឹងថា ម្ចាស់ឡានរងគ្រោះខាងលើមានឈ្មោះ  តឿ ភេទស្រី  អាយុ៥២ ឆ្នាំ រស់នៅភូមិឃុំ ឬស្សីក្រោក ស្រុក មង្គលបូរី  ខេត្តបន្ទាយមានជ័យ ឡានដែលឆេះពាក់ស្លាកលេខ ភ្នំពេញ ២A.0063 រថយន្តម៉ាកហាយឡែនឌ័រពណ៌ស សេរីផលិតឆ្នាំ២០០៤បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឈ្មោះ។

    លោកអធិការរងដដែលបានបញ្ជាក់បន្ថែមថា យោងតាមចម្លើយបំភ្លឺពីម្ចាស់ឡានផ្ទាល់បានអះអាងថា មុនពេលកើតហេតុរូបគាត់បានជិះឡាន២នាក់តៃកុងឡានលុះពេលមកដល់ចំណុចកើតហេតុក៏ធំក្លិនមានឆ្ងៀមផ្សែងចេញពីក្រោយឡានក៏អែបខាងឈប់មើលឡានស្រាប់តែភ្លើងឆេះចេញពីធុងហ្គាសពេលនោះគាត់ទាំង២នាក់តៃកុងឡានឃើញអណ្តាតភ្លើងឆេះកាន់តែខ្លាំងក៏ប្រញាប់ស្ទុះលោតចេញពីកន្លែងឡានភ្លាមៗតែម្តង។

    សមត្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានបញ្ជាក់បន្ថែមថា ករណីអគ្គីភ័យឆាបឆេះរថយន្តនៅត្រង់ចំណុចខាងលើផ្តើមចេញពីការឆ្លងចរន្តខ្សែភ្លើងឆេះធុងហ្គាសដែលបំពាក់នៅពីក្រោយទើបបណ្តាលឲ្យឆេះរាលដាលឆេះដល់ក្នុងរថយន្តថែមទៀត។

    សូមជម្រាបថា ក្រោយពេលកើតហេតុភ្លាមកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យនៃអធិការដ្ធានស្រុកបន្ទាយអំពិលជាច្រើននាក់បានចេញឡានទៅជួយអន្តរាគមន៏បាញ់ទឹកពន្លត់ទើបអាចគ្រប់គ្រងស្ថានការបានមិនឆេះរាល់ដល់ផ្ទះប្រជាពលរដ្ធ ដោយឡែកឡានត្រូវឆេះម៉ត់អស់រលីងនៅសល់តែគ្រោងឆ្អឹង ចំណែកជនរងគ្រោះទាំង២នាក់ពុំមានរងរបួសឡើយ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img