More

    សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់

    spot_img

    កោះកុង៖ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ២០:២៥នាទីផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះបង្ក្រាប់ករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចបង្គោលបីមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ នៅពេលដែលជនសង្ស័យកំពុងតែជួញ ដូរគ្រឿងញៀន ។

    កម្លាំងនគរបាលចុះទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្រុស និងឆែក ឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់មួយចុងទុយោ ។ ១.ឈ្មោះ លី ចាន់ណារឹទ្ធ (រឹទ្ធ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ព្រះពុទ្ធ មុខរបរកម្មករ ទីលំនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ២.ឈ្មោះ សាន គីមហុង (ហុង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង។ ហើយកម្លាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង រកឃើញកាំភ្លើងខ្លី ១ដើម (មិនស្គាល់ម៉ាក) ដែលជនសង្ស័យបានកប់ទុកនៅខាងក្រោមផ្ទះ។
    *ដកហូតវត្ថុតាងរួមមាន៖
    -ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១កំណាត់ទុយយោ
    -កាំភ្លើងខ្លី១ដើម (មិនស្គាល់ម៉ាក)
    -ម៉ូតូ១គ្រឿង (ម៉ាក់Winner ពណ៌ក្រហម+ខ្មៅ)
    -ទូរស័ព្ទដៃចំនួន២គ្រឿង។

    បច្ចុប្បន្ន កម្លាំងនគរបាលកំពុងបំពេញសំណុំរឿង បញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀន ចាត់ការបន្តតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img