More

    អាហារដ្ធាន និងKTVជេភីចាប់បើកដំណើរការសាខាទី៣ មានសេវាកម្មល្អពិសេសជូនអតិថិជនថែមទៀតផង..!

    spot_img

    (ព្រះសីហនុ)៖ យោងតាមគណៈគ្រប់គ្រងនៅអាហារដ្ធាននិងKTV បានឲ្យដឹងនៅល្ងាចថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២៣ នេះថា អាហារដ្ធាន ជេភី សាខាទី៣ ចាប់បើកដំណើរការហើយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ផ្លូវខ្សែកាបអូរ១)បានបើកដាក់ឲ្យដំណើរការហើយ។

    គណៈគ្រប់គ្រងរូបនោះបានឲ្យដឹងបន្ថែមគេថា អាហារដ្ឋាន និងKTV ជេភីIII ដើម្បីបំពេញតម្រូវការ និងកាត់បន្ថយភាពហត់នឿយតានតឹងពីការងារ បានបើកនូវសាខាទី៣ បន្ទាប់ពីសាខាទី១ និងទី២បានបើកដំណើរការជាច្រើនឆ្នាំមកហើយ។ ជេភីIII ទីតាំងកំសាន្តបែបអាហារដ្ឋាន មានលក់គោដុត កញ្ចុះបែបស្ងប់ស្ងាត់ជាន់ស្កាយបារ និងខារ៉ាអូខេ ដែលមានការគាំទ្រផងដែរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចថ្នាក់ដឹកនាំធ្លាប់បានលើកឡើងកន្លងមក ព្រោះទីតាំងបែបនេះមិនមានឥទ្ធិពលអាក្រក់ ឬប៉ះពាល់ដល់សង្គមនោះទេ តែផ្ទុយមកវិញបានជួយសង្គម ប្រជាពលរដ្ឋជាច្រើនរូបដែលកំពុងខ្វះ និងស្វែងរកការងារធ្វើក្នុងវិស័យនេះ។

    ជាមួយគ្នានេះអាហារដ្ឋាន និងKTV ជេភីសាខាទី៣ មានទីតាំងល្អ ធំទូលាយ មានចំណតទុកដាក់យានយន្តទូលាយ មានបន្ទប់ខ្នាតតូច ធំ លក្ខណៈគ្រួសារ គូស្នេហ៍ កាន់តែពិសេសបងប្អូនអាចកក់រៀបចំកម្មពិធីខ្នាតតូចនិងមធ្យម តម្លៃសមរម្យ បុកគ្គលិករួសរាយរាក់ទាក់ប្រកបដោយស្នាមញញឹម និងមានសីលធម៌វិជ្ជាជីវៈខ្ពស់៕

    spot_img

    អត្ថបទទាក់ទង

    spot_img