More

    ឯកឧត្តម ឧត្តមសេនីយ៍ទោហួតសុធីស្នងការខេត្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តប្រាសាទរាជាសំរោង ខេត្តឧត្តរមានជ័យ

    spot_img

    (ឧត្តរមានជ័យ)ឯកឧត្តមស្នងការខេត្តដឹកនាំមន្ត្រីនគរបាលជាតិជាច្រើនរូប ក្នុងឱកាសបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិទំនៀមទម្លាប់ ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំនោះ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ  ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោហួតសុធីស្នងការនៃស្នងស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យ ព្រមទាំងក្រុមគ្រួសារញាតិសណ្តានទាំងអស់ រួមជាមួយ លោកស្នងការរងទទួលផែន លោកប្រធានការិយាល័យ លោកអធិការក្រុងស្រុកព្រមទាំងពុទ្ធបរិស័ទជិតឆ្ញាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុង សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ។

    ឆ្លៀតនៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នេះ ឯកឧត្តម ឧត្តមសេនីយ៏ទោហួតសុធី ស្នងការខេត្ត ព្រមទាំងក្រុមគ្រួសារញាតិសណ្តានទាំងអស់ រួមជាមួយមន្ត្រីនគរបាលជាតិ ចំណុះស្នងការនគរបាលខេត្តឧត្តរមានជ័យ និងនាយ នាយរងនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ញាយ បានរៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការ សមាទានសីល រាប់បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសលជូន ដល់បុព្វការីជន ញាតិកាទាំង ៧សណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានពលី ជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី២ ជាមួយគ្នានេះដែរ ឯកឧត្តម ស្នងការ បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ រួមមាន៖ ស្លាកដក់ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ  បច្ច័យសម្រាប់កសាងវត្ត  ប្រគេនបច្ច័យ  ប្រគេនព្រះសង្ឃជាច្រើនអង្គនាក់ផងដែរ។

    សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ ៕ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img