More

    ក្រោយពីប្រជាពលរដ្ឋផុសលើបណ្តាញាង្គមអាជ្ញាធរពាក់ព័ន្ធបានយកថ្មចាក់លុបក្រឡុក ផ្លូវចំណុចផ្សារលេខ២ព្រោះថាផ្លូវនេះក្រលីចក្រឡុកខ្លាំងដូចរុនបាយខុមដោយ រងខូចអស់រយៈពេល៣ឆ្នាំកន្លងមកហើយ

    spot_img

    (ឧត្តរមានជ័យ) ក្រោយពីមានការផុសនៅលើបណ្តាញសង្គមរបស់គណនេយ្យហ្វេសប៊ុកឈ្មោះ(khorn khorn )ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់បានផុសមានចំណងជើងថា(សូមជម្រាបសួរដ៏ខ្ពង់ខ្ពស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់គ្នាមេត្តាជួយសម្រួលធ្វើផ្លូវឲ្យបានស្អាតផង សូមអរគុណ)ទីតាំងដែលផ្លូវកំពុង ពីចំណុចផ្សារលេខ២ទៅផ្សារចម្ការចេកស្ថិតនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ផ្លូវទីតាំងផ្សារលេខ២ផ្ទាល់បានលើកឡើងថា ផ្លូវនេះគឺ ខូចយូរណាស់៣ឆ្នាំកន្លងមកហើយ ពុំដែលមានអាជ្ញាធរណាមកធ្វើការជួសជុល ម្ដងសោះ ទោះបីពួកគាត់មានតែទទូចស្នើសុំទៅដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការជួសជុលផ្លូវនេះកុំឲ្យមានការក្រឡិកក្រឡុកក៏នៅតែដដែលហើយផ្លូវកៅស៊ូនេះកាលពីមុនមកខាងទាហានកងវិស្វកម្មជាអ្នកស្ថាបនាធ្វើ។

    គួររំលឹកថា កាលពីអំឡុងថ្ងៃទី២៨ខែកញហញាឆ្នាំ២០២៣កន្លងទៅទាក់ទិនទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនឹងមានការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះផងដែរ ឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យ បានទទួលយកសំណូមពរហើយឆ្លើយតបភ្លាមៗនិងបានចាត់ចែងបញ្ជាជាបន្ទាន់ឲ្យលោផុនចាន់និលអភិបាលក្រុងសំរោងសហការជាមួយសង្កាត់អូរស្មាច់យកគ្រឿងចក្រទៅធ្វើការជួសជុលចាក់ដីក្រួសថ្មលុបគ្រលុកជាបណ្ដោះអាសន្នសិន ដោយរង់ចាំផុតរដូវភ្លៀងពេលរដូវខែប្រាំងនឹងចាត់ឲ្យមន្ត្រីជំនាញ លោកប្រធានមន្ទីរពាក់ព័ន្ធជួយធ្វើផ្លូវថ្នល់នេះឡើងវិញដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ហើយត្រូវធ្វើទៅតាមស្តង់ដារលក្ខណៈបច្ចេកទេសដើម្បីប្រើប្រាស់បានយូរអង្វែង។

    ជុំវិញការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកស្នើរឲ្យអាជ្ញាធរធ្វើផ្លូវឲ្យបានស្អាតវិញកុំឲ្យមានជង្ហុកដូចរុនបាយខុមស្ថិតនៅត្រង់ចំណុចខាងលើលោកអ៊ុកប៊ុនហេងចៅសង្កាត់អូរស្មាច់បានបញ្ជាក់ប្រាប់ឲ្យដឹងកាលពីចុងសប្តាហ៏កន្លងទៅថា ផ្លូវមួយខ្សែនេះលោកបានស្នើរទៅខាងមន្ទីរសាធារណ:ការខេត្តមកជួយធ្វើការជួសជុលឡើងជាច្រើនលើកច្រើនសារមកហើយតែគេមិនមក។ដោយឡែក លោកឈឿងផល្លាងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោកបានឆ្លើយតប យ៉ាងខ្លីមកវិញថាចំពោះផ្លូវជាតិនៅក្នុងសង្កាត់អូរស្មាច់ពុំមែនជាភារៈកិច្ចនិងថែទាំរបស់មន្ទីរទៀរឡើយ មន្ទីរមានភារៈកិច្ចថែទាំផ្លូវមួយចំនួនទៅតាមគម្រោងប៉ុណ្ណោះហើយនិងស្ថាបនាធ្វើផ្លូវជាតិធំៗដោយឡែក រឿងផ្លូវខូតនៅតាមសង្កាត់ កាលពីកំឡុងមុនឆ្នាំ២០១៩/២០២០កន្លងមកគឺជាការថែទាំរបស់មន្ទីរពិតប្រាកដមែន។ក្រោយៗមកទៀត ថវិកាថ្នាក់ជាតិគឺបានឲ្យមន្ទីរធ្វើតែផ្លូវជាតិធំៗដូចជាផ្លូវជាតិ៦៨ហើយដោយឡែកផ្លូវតាមសង្កាត់លើកលែងតែមានការស្នើសុំមកមន្ទីរ មន្ទីរអាចជួយធ្វើឲ្យបានខ្លះៗដើម្បីជួយសម្រួលការធ្វើដំណើរបងប្អូនប្រជាពលរដ្ធតែក៏ពុំធ្វើគ្រប់ផ្លូវនោះដែរតាមថវិការគម្រោងប្រចាំឆ្នាំដែលមានផងដែរ។

    សូមជម្រាបថា ក្រោយមានការផុសលើបណ្តាញសង្គមបាន១ថ្ងៃនឹងមានការចុះផ្សាយលើគេហទំព័រជាច្រើនអង្គភាពរួចមកក៏ឃើញមានវត្តមានអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ចុះធ្វើការដឹកថ្មយកទៅលុបក្រឡុកទីតាំងផ្លូវដែលខូចអស់រយ:ពេល៣ឆ្នាំកន្លងមកហើយ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img