More

    ពិតជាសាហាវណាស់ បុរសម្នាក់ ស្រវឹងស្រា វាយដុំប្រពន្ធនិងស្បែកជើងហើយយកដើមចេកវ៉ៃ ថែមរហូតដល់បាត់បង់ជីវិត

    spot_img

    ( ឧត្តរមានជ័យ) មានហេតុការណ៍ដ៏រន្ធត់មួយបង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រា បានប្រើហិង្សា លើប្រពន្ធរហូតដល់ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើង នៅផ្លូវលេខ៩ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ វេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣។

    បើតាមសាក្សីនៅកន្លែងកើតហេតុឈ្មោះសុខម៉ាចភេទស្រីអាយុ៦៣ឆ្នាំបានឲ្យដឹងថា ជានិច្ចកាលគាត់តែងតែឃើញពីរនាក់ប្តីប្រពន្ធនេះឈ្លោះគ្នា តែរហូតលុះដល់ថ្ងៃកើតហេតុ គាត់បានឃើញបុរសជាប្តីស្រវឹងស្រាទាំងព្រឹកហើយក៏បានធ្វើសកម្មភាពយកស្បែកជើងវៃក្បាលទៅលើប្រពន្ធ ហើយក្រោយមកទៀតក៏យកដើមចេកវាយថែមរហូតដល់បាត់បង់ជីវិតតែម្ដង។

    សាក្សីដដែលបានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ថា បុរសជាប្តីដែលវាយលើប្រពន្ធមានឈ្មោះញ៉ែមសារ៉ុម ភេទប្រុសអាយុ៦៩ឆ្នាំ ចំណែកប្រពន្ធដែលស្លាប់នោះមានឈ្មោះយឿនសៅភេទស្រីអាយុ៥៨ឆ្នាំរស់នៅភូមិអភិវឌ្ឍន៏ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    បើតាមការឲ្យដឹង ពីលោកអ៊ុជប៊ុនអ៊ុយនាយប៉ុស្តិ៏សង្កាត់អូរស្មាច់បានដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមកថា មានករណីមនុស្សស្លាប់នៅចំណុចខាងលើគឺភ្លាមនោះលោកដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនបុរសជាប្តីដែលវាយប្រពន្ធបណ្ដាលឲ្យស្លាប់នោះ នាំយកទៅប៉ុស្តិ៍ភ្លាមៗផងដែរ តែមិនទាន់អាចសាកសួរបុរសជាប្តីបាននៅឡើយទេព្រោះគាត់នៅស្ថានភាពស្រវឹង។

    ជុំវិញករណីរឿងប្តីវាយប្រពន្ធស្លាប់នៅត្រង់ចំពុចខាងលើនេះដែរ លោកវរសេនីយ៍ឯកហមភិរម្យ បានប្រាប់ឲ្យដឹងនៅ រសៀលនេះថា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ពុំទាន់ទទួលបានច្បាស់ថាជាករណីឃាតកម្មនៅឡើយទេ ដោយលោកទទួលបានចម្លើយពីសាច់ញាតិដែលនៅនឹងកន្លែងកើតហេតុក៏ដូចជាបងប្អូនអ្នកជិតខាងបានប្រាប់ថាស្ត្រីខាងលើ មានជំងឺបេះដូងប្រចាំកាយផងដែរ ហើយជាក់ស្តែងនៅល្ងាចថ្ងៃដដែលនេះសូមផ្តល់ជាពត៌មានបឋមសិនដោយរង់ចាំការធ្វើកោសល្យវិច័យពីសំណាក់មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យរួចរាល់ទើបលោកអាចបញ្ជាក់ឲ្យច្បាស់បានថាករណីនេះគឺពិតជាបាន ស្លាប់ដោយប្តីវាយឬក៏យ៉ាងណាឲ្យពិតប្រាកដ។

    សូមជម្រាបផងដែរថាបើតាមការអះអាងពីបងប្អូនប្រជាពលរដ្ឋឈ្មោះម៉ាចបានលើកឡើងថាបុរសខាងលើតែងតែរកប្រពន្ធជាប្រចាំថ្ងៃ ដូចបានឃើញជាក់ស្ដែងអ៊ីចឹងនៅថ្ងៃកើតហេតុនេះផ្ទាល់គាត់បាន ឃើញបុរសឈ្មោះសារ៉ុមវាយប្រពន្ធនិងស្បែកជើងហើយនិងយកដើមចេកវ៉ៃដាក់ថែមរហូតដក់ដាច់ខ្យល់ស្លាប់តែម្តងភ្លាមៗនោះគាត់ក៏បានទៅជួយលើកនិងរឹតអន្ទ្រូងក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយ។ដោយ៖​ ឈឹម​ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img