More

    ឃាត់ខ្លួនជនសង័្សយ០៣នាក់ក្នុងករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ

    spot_img

    (បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធក្នុងករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។

    កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១៥និង៤០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចរោងផ្សិត មួយកន្លែង ស្ថិតក្នុងក្រុមទី១៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ឈៀង ពិសិដ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ (ជាម្ចាស់ម៉ូតូ) ទី២-ឈ្មោះរ៉ុង ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ និងទី៣-ឈ្មោះ អាត សំអាន ភេទប្រុស អាយុ៣៨ឆ្នាំ ទាំងបីនាក់មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពកាច់និងដកដែកទីបជ្រុងនិងដែកទីបមូលពីរោងបណ្ដុះផ្សិតរបស់ជនរងគ្រោះឈ្មោះ អ៊ូ សុផល ភេទប្រុសអាយុ ៥៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

    សម្ភារះដកហូតរួមមាន៖-ម៉ូតូ០១គ្រឿងម៉ាស៊ូស៊ុយគីវីវ៉ាពណ៌ខ្មៅពាក់ផ្លាកលេខកំពត1B-2645 -ដែកទីបមូលប្រវែង២.២០ម៉ែត្រចំនួន១១ដេីម -ដែកទីបជ្រុង៣០x៣០ប្រវែង ២.៥០ម៉ែត្រចំនួន០៧ដេីម បន្ទាប់មកបានប្រគល់ជូនម្ចាស់វិញ ចំំណែកជនសង្ស័យត្រូវបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img