More

    ជនសង្ស័យ២នាក់ សមត្ថកិច្ចស្រាវជ្រាវតាមបក្ខពួក បន្ទាប់ពីលួចកាច់ ក ម៉ូតូនៅផ្ទះសំណាក់មួយកន្លែង ហើយទៅដេកនៅផ្ទះសំណាក់មួយកន្លែងទៀត បង្កឱ្យមានការភ្ញាក់ផ្អើល

    spot_img

    ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្ទះ សំណាក់ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូជនសង្ស័យលួចម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កំពង់ធំ 1S-9945។
    ជនសង្ស័យទី១-ឈ្មោះ សៀង រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានស្រុកកំណើតនៅភូមិឃុំអង្គទ្រីត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ទី២-ឈ្មោះ ធូ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
    នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ស្រីប្រុសបាននាំគ្នា ទៅដេកផ្ទះសំណាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះនៅវេលាម៉ោងកើតហេតុ ដោយមានជនសង្ស័យ៤នាក់ក្នុងនោះមាន២នាក់ស្រីប្រុស បានចូលផ្ទះសំណាក់នេះ ។ បន្ទាប់មក ជនសង្ស័យ២នាក់ស្រីប្រុសបាននាំគ្នាចេញទៅក្រៅបាត់ នៅជនសង្ស័យ២នាក់ដែលជាអ្នកធ្វើសកម្មភាព ដោយបានធ្វើសកម្មភាពលួចកាច់កម៉ូតូ ដោយមានសន្តិសុខយាមបានស្រែកថា ចោរៗ ហើយជនសង្ស័យទាំង២នាក់ ជិះគេចខ្លួនបាត់ ។
    សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ខណៈជនសង្ស័យ២នាក់លួចកាច់កម៉ូតូចេញពីផ្ទះសំណាក់ទៅបាត់ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ ។ បន្ទាប់មកបក្ខពួកជនសង្ស័យ២នាក់ ដែលដឹកគ្នាចេញទៅមុន ក្នុងនោះម្នាក់ដោយមិនដឹងរឿងបានជិះម៉ូតូមកដឹកជនសង្ស័យ ហើយត្រូវបានសមត្ថកិច្ចឃាត់សួរនាំភ្លាមៗ ។
    សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានអោយបុរសម្នាក់ជាបក្ខពួកជនសង្ស័យបានអោយទាក់ទងទៅជនសង្ស័យ ដែលលួចម៉ូតូទាំង២នាក់នេះ ហើយបានឲ្យដឹងថា កំពុងដេកនៅផ្ទះសំណាក់ម្តុំ៣ដុល្លារយីហោ សុភមង្គល នៅសង្កាត់ចោមចៅទី១ ជិតផ្សារត្រពាំងថ្លឹង លុះព្រឹកឡើង សមត្ថកិច្ចចុះឃាត់បាន២នាក់ភ្លាមៗ ហើយយកមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ផង ដែរ ។
    ចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះប្រាកដមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img