More

    ខេត្តកោះកុងនឹងអាចលុបបំបាត់អស់នៅជំងឺគ្រុនចាញ់ និងមិនមានអ្នកបាត់បង់ ជីវិតដោយជំងឺមួយនេះ

    spot_img

    ខេត្តកោះកុង ÷ កាលអតីតកាល ខេត្ត កោះកុងជាប់លេខ១ ជាខេត្តមានជំងឺ គ្រុនចាញ់ច្រើនជាងគេ តែបច្ចុប្បន្ននេះផ្ទុយពីអតីតកាល គឺខេត្តកោះកុងបានជាប់លេ១ ជាខេត្តមានជំងឺគ្រុនចាញ់តិចជាង គេវិញ នៅទូទាំងប្រទេស មានប្រសាសន៍ ក្នុងកម្មពិធីកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺ គ្រុនចាញ់ខេត្តកោះកុង ត្រីមាសទី៣ ឆ្នាំ២០២៣ ធ្វើនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

    លោកវេជ្ជៈបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់អោយដឹងថា: ខេត្តកោះកុងជាខេត្តជាប់ព្រំដែន សំបូរព្រៃភ្នំ ទឹកជ្រោះព្រែកច្រើន ដូចច្នេះពីមុន មានជំងឺគ្រុនចាញ់ និងអ្នកកើតជំងឺគ្រុនចាញ់នេះ ច្រើនករណីណាស់ រហូតខេត្តមួយនេះមានអត្រាអ្នកកើតច្រើនជាងគេនៅទូទាំងប្រទេស បន្ទាប់មក ដោយ មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយរួមគ្នា ហើយក៏បាន ការខិតខំប្រឹង ប្រែង ពីអាជ្ញាធរដែនដី មន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ បានអនុវត្តការងារក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ បានលទ្ធផលយ៉ាងល្អប្រសើរ ហើយបច្ចុប្បន្ននេះ ខេត្ត កោះកុងយើង ទទួលបានលទ្ធផលល្អជាងគេ ក្នុងចំនោមខេត្តដ៏ទៃទៀតនៅទូទាំងប្រទេស ។

    លោកវេជ្ជៈបណ្ឌិត ម៉ក់ គឹមលី បានអោយដឹងទៀតថា: ចាប់ពីឆ្នាំ២០១៨ មកដល់ បច្ចប្បន្ន ខេត្តកោះកុងយើង ពុំមានករ ណីយ ស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ។

    មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី ឈី វ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកោះ កុង បានលើកឡើងថា: ក្នុងនាមជារដ្ឋបាលខេត្ត លោកស្រី សូមគាំទ្រ និងកោតសសើរ វាយតំលៃខ្ពស់ នូវលទ្ធផលដ៏ល្អរបស់ក្រុមការងារទាំងអស់ ពិសេស មន្ទីរសុខាភិបាលខេត្ត នេះជាជោគជ័យមួយដ៏ធំធេងសំរាប់ខេត្តកោះកុង ដែរបានកាត់ បន្ថយនូវអត្រាកើតជំងឺគ្រុនចាញ់ ក៏ដូចជាអត្រាស្លាប់ដោយជំងឺមួយនេះ។

    លោកស្រី ឈី វ៉ា អភិបាលរងខេត្ត មានប្រសាសន៍សង្ឃឹមថា តទៅអនាគត់ ខេត្តកោះកុងយើងនឹងអាចលុបបំបាត់បានអស់នៅជំងឺគ្រុនចាញ់ និងមិនមានអ្នកបាត់បង់ជីវិតដោយជំងឺនេះ លោកស្រីអភិបាលរងខេត្ត សូមលើកទឹកចិត្ត និងសូមជម្រុញដល់ក្រុមការងារ ពិសេសបន្ត សកម្មភាពការងារលុបបំបាត់ជំងឺគ្រុន ចាញ់នេះ អោយកាន់តែទទួលបានលទ្ធផលល្អបន្តទៀត ដើម្បីខេត្តយើង និងប្រទេសយើងលែងមានជំងឺគ្រុនចាញ់៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img