More

    សមត្ថកិច្ចបន្តយុទ្ធនាការបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ដូចភ្លៀងរលឹម

    spot_img

    បាត់ដំបង៖ នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ ចូលរួមសហការជាមួយសមត្ថកិច្ច មានកម្លាំងប្រតិបត្តិការសឹករង កម្លាំងប្រចាំការនៅគោលដៅភូមិព្រៃចាស់ និងកោះជីវាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នារដូវបិទនេសាទ។

    កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅចំណុចបឹងឆាកហូរ ក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (អតីតឡូតិ៍អភិរក្សលេខ២) ដែលជាលទ្ធផលសមត្ថកិច្ចសម្រេចបានរួមមាន -ចំណុចឆាកហូរ កាប់បំផ្លាញសាច់មង បរាវប្រវែង ៣០០០ម៉ែត្រ ឡុកចាប់ត្រី និងក្បាលបរចំនួន០៧គ្រឿង (សាច់ដានចំនួន ៣០០០ម៉ែត្រ និងបានប្រលែងកូនត្រីចម្រុះចំនួន ១៥០គីឡូក្រាមទៅក្នុងបឹងធម្មជាតិវិញផងដែរ។

    ចំពោះក្រោយបង្ក្រាបបាន សម្ភារះទាំងអស់នេះត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯអ្នកប្រព្រឹត្តិល្មេីសសមត្ថកិច្ចកំពុងស្វែងរកការកំណត់មុខសញ្ញាដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img