More

    ឃាត់ខ្លួនក្មេងទំនើងជិត២០នាក់ នៅក្រុងសៀមរាប ភាគច្រើនជាសិស្ស

    spot_img

    ខេត្តសៀមរាប៖ ក្មេងទំនើងជិត២០នាក់ ត្រូវបានកម្លាំងការិយាល័យ​អន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ខ្លួន។
    ការឃាត់ខ្លួនធ្វើឡើងវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅស្ថានីយប្រេងកាល់តិច ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
    មន្ត្រីនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានឲ្យដឹងថា កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ដែលបានធ្វើសកម្មភាព ដេញវាយគ្នាកណ្តាលក្រុងសៀមរាប។
    មន្ត្រីនគរបាលបន្តថា ក្មេងទំនើងដែលត្រូវបានឃាត់ខ្លួន៖
    ១.ឈ្មោះ ភិន វណ្ណា អាយុ ១៧ ឆ្នាំ ទីលំនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសិស្ស។
    ២ .ឈ្មោះ ឆ្លាត ឆឹង អាយុ ១៨ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។
    ៣.ឈ្មោះ ថាន វទ្ធី អាយុ ១៦ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។
    ៤. ឈ្មោះ សា វទ្ធី ១៧ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុក អង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។
    ៥. ឈ្មោះ រិន បូរា អាយុ ២១ ឆ្នាំ ទីលំនៅភូមិទាក់សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរសិស្ស។
    ៦.ឈ្មោះ ថុន ហុងហ៊ន់ អាយុ ១៥ ឆ្នាំ ទីលំនៅភូមិបបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរសិស្ស។
    ៧.ឈ្មោះ រត់ ចាន់រី អាយុ ១៦ ឆ្នាំ ទីលំនៅភូមិបុសក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរសិស្ស។
    ៨. ឈ្មោះ ហុក ណារ៉ាត់ អាយុ ១៥ ឆ្នាំ ទីលំនៅ ឃុំដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប មុខរបរជាងម៉ូតូ។
    ៩. ឈ្មោះ ឈួង ឈាងមុី អាយុ ២៤ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជាងទូរស័ព្ទ។
    ១០. ឈ្មោះ ចាន់ថុល តុលា អាយុ១៨ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរគ្មាន។
    ១១. ឈ្មោះ បឺន លីឆាយ អាយុ១៧ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសិស្ស។
    ១២.ឈ្មោះ សៅរ៉ាយុត អាយុ ១៤ឆ្នាំ ទីលំនៅស្ថិតនូវភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស។
    ១៣. ឈ្មោះ សឿន ស៊ិត អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតនូវភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ លេងភ្លេង។
    ១៤.ឈ្មោះ ឌី វិសាល អាយុ ២៣ឆ្នាំ ទីលំនៅស្ថិតនូវភូមិសំបួរ សង្កាតសំបួរ ក្រុងសៀមរាប មុខរបរ អ្នកដឹកទំនិញ។
    ១៥.ឈ្មោះ ព្រុយ ពេជ្យភារ៉ូត អាយុ ១៨ឆ្នាំ ទីលំនៅស្ថិតនូវភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរគ្មាន។
    ១៦. ឈ្មោះ អ៊ា កូឡា អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតនូវភូមិត្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប មុខរបរសិស្ស។
    ១៧.ឈ្មោះ អ៊ា តុលា អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតចំហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខរបរ សិស្ស។
    បើតាមមន្ត្រីនគរបាល ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕ អរគុណសន្តិភាព

    spot_img

    អត្ថបទទាក់ទង

    spot_img