ទំព័រដើម ទំព័រដើម ទឹកជំនន់នៅស្រុកសាលាក្រៅ បន្តហក់ឡើងខ្ពស់ ធ្វើឲ្យខូចខាតផ្លូវ និងដំណាំពលរដ្ឋមួយចំនួនធំ

ទឹកជំនន់នៅស្រុកសាលាក្រៅ បន្តហក់ឡើងខ្ពស់ ធ្វើឲ្យខូចខាតផ្លូវ និងដំណាំពលរដ្ឋមួយចំនួនធំ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ បន្ទាប់ពីមេឃបង្អុរភ្លៀងរាល់ថ្ងៃក្លាយជាជំនន់ទឹកភ្លៀងជាលើកទី២ ឯកឧត្តមហុក សុផល អនុប្រធាន ស.ស.យ.ក.ខេត្ត លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍ បានដឹកនាំក្រុមការងារប្រតិបត្តិសាខា សហការគ្នា ចុះជួយឃុំស្ទឹងត្រង់ ដោយដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង ទាហាន បានចុះត្រួតពិនិត្យជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋានខាងលើ ព្រោះខ្លាចមានការប៉ះពាល់ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋសារជាថ្មី។

ហេតុការណ៍ទឹកជន់សារជាថ្មីនេះ បានកើតឡើងនៅយប់ថ្ងៃចន្ទ ៣រោច ខែ អស្សុជ ឆ្នាំជូន ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៍មាន បានឱ្យដឹងថា  ក្រុមការងារខាងលើ បានជួយរុញឡានរបស់ប្រជាពលរដ្ឋចំនួន២គ្រឿង ជាប់គាំងលើផ្លូវ ដោយសារការហូរខ្លាំងបង្កឱ្យដាច់ផ្លូវ។

ប្រភពបន្តថា ពេលនោះក៍មានបងប្អូន មន្ត្រីសាខាកាកបាទក្រហមខេត្តប៉ៃលិន និងអាជ្ញាធរមូលដ្ឋាន ក៍នៅប្រចាំការដើម្បីជួយសំរួលចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរជួបបញ្ហា បណ្តាលមកពីទឹកជំនន់ហូរលិចផ្លូវ តាមការណែនាំរបស់លោកជំទាវ បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្តផងដែរ ។
សូមបញ្ជាក់ថា គិតត្រឹមកាលពីនេះ ទឹកក៏បានស្រកទៅវិញខ្លះៗ ហើយក៏មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម