- ពាណិជ្ជកម្ម -

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសដល់ក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ធ និងសាធារណជនទាំងអស់ថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការប្ដូរទៅអគារថ្មី សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា ចាប់ពីថ្ងៃទី១២ ខែមិថុនា។
ទីតាំងថ្មីរួមមាន អគារសាលាយុត្តិធម៌ សាលាឧទ្ធរណ៍និងសាលាដំបូងរាជធានីភ្នំពេញ។