More

    ភ្ញៀវទេសចរណ៍ជាតិមកលេងកោះកុង មានការកើនឡើង ចំណែកភ្ញៀវទេសចរណ៍ជាតិធ្លាក់ចុះ

    spot_img

    កោះកុង៖ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យ ប្រពៃណីទំនៀមទំលាប់ ជាតិ ដែលមានតាំងពីបុរាណ កាលមករហូតដល់បច្ចុប្បន្ននេះ ដែលប្រជាពុទ្ធបរិស័ទខ្មែរទូទៅ ក្នុង នាមជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រតិបត្តិ រំលឹកនឹកដល់គុណបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ សូមឱ្យមកទទួលមគ្គផល ដែលកូនចៅ បានឧទ្ទិសជូន និងសូមឱ្យកុសលផលបុណ្យ បានដល់ដួងវិញ្ញាណ ក្ខន្ធរបស់បុព្វការីជនគ្រប់ៗគ្នាផងដែរ។

    ដោយឡែកនិយាយឱកាសរដូវបុណ្យភ្ជុំ បិណ្ឌ រយ:ពេល៣ថ្ងែ ចាប់ពីថ្ងៃទី១៦ដល់ ១៨ ខែកញ្ញា ឆ្នាំ២០២០នេះ គេបានសង្កេតឃើញថា សម្រាប់ភ្ញៀវទេសចរជាតិ គឺមានការកើនឡើងជាងឆ្នាំ ២០១៩ កន្លងទៅ រីឯភ្ញៀវទេសចរណ៍អន្តរជាតិ គឺមានការថយចុះ នៅក្នុងការធ្វើដំណើរកំសាន្ត មកកាន់រមណីយដ្ឋានផ្សេងៗ ក្នុងខេត្តកោះកុង។

    សម្រាប់ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ២៦.១១៨នាក់ គឺមានការកើនឡើង ៩.៦៨០នាក់ ស្មើនឹង+ ៥៩℅ធៀបនឹងរយ: ពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯភ្ញៀវទេសចរណ៍អន្តរជាតិវិញ គឺមានចំនួន ២០៥ នាក់ ថយចុះ ជាងឆ្នាំ ២០១៩ កន្លងទៅ ចំនួន ២.១២០ នាក់។ នេះបើយោងតាមឯកសារជាក់ លាក់របស់មន្ទីរទេសចរណ៍ខេត្ត កោះកុង។

    ចំពោះសន្តិសុខសង្គមដោយមានការយក ចិត្តទុកដាក់ពីអាជ្ញាធរខេត្ត កងកម្លាំងមាន សមត្ថកិច្ចទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសច រណ៍ជាតិនិងអន្តរជាតិមានភាពល្អប្រសើរ និងហេដ្ឋារចនាសម្ព័ន្ធមានស្ពាន ថ្នល់ជាតិ រមណីយដ្ឋានប្រណិតប្រណិតជាច្រើនទៀតផងនោះ នឹងមានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពីកម្លាំងសមត្ថកិច្ចនគរបាលផង ទើបធ្វើឲ្យសន្តិសុខជាតិ ក្នុងខេត្តកោះកុងទាំងមូល មានភាពល្អប្រសើរការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយពុំមានការថយចុះ ពីសំណាក់ភ្ញៀវជាតិនោះឡើយ។

    ម្យ៉ាងវិញទៀតសម្រាប់ភ្ញៀវទេសចរអន្តរ ជាតិដែលមានការថយចុះនោះ គឺដោយ សារតែវិបត្តិជំងឺកូវីដ ដែលធ្វើឲ្យពិភព លោកមានការខ្លាចរអា នឹងទប់ស្កាត់គ្រប់ សព្វបែបយ៉ាង ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអា កាសធ្វើអោយភ្ញៀវអន្តរជាតិធ្លាក់ចុះ ក្នុងឆ្នាំនេះ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img