More

    រន្ទះបាញ់ស្លាប់៦នាក់របួស៤នាក់ ពេលកំពុងជួបជុំគ្នាថ្ងៃភ្ជុំបិណ្យ

    spot_img
    បាត់ដំបង៖ ជារឿងគួរឲ្យសង្វេគ ខណៈបងប្អូនសាច់ញាតិមួយគ្រួសារ មកលេងស្រុកជួបជុំគ្នា នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ស្រាប់តែអកុសល្យ ត្រូវរន្ទះបាញ់ពេលកំពុងជុំគ្នាហូបបាយ បណ្តាលឱ្យស្លាប់៦នាក់ របួស៤នាក់។
    ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
    បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងអស់គ្នា បានអង្គុយហូបបាយជុំគ្នាក្រោមផ្ទះ ពេលមានភ្លៀងកំពុងធ្លាក់ បង្កមានរន្ទះបាញ់តែម្តង។ ជនរងគ្រោះក្នុងហេតុការណ៍នេះ មាន២គ្រួសារ ជាបងប្អូនសាច់ញាតិនឹងគ្នា ក្នុងនោះមាន១គ្រួសារ រស់នៅទីរួមខេត្តបាត់ដំបង បានស្លាប់ចំនួន២នាក់ រងរបួស២នាក់ និងមួយគ្រួសារទៀតដែលជាម្ចាស់ផ្ទះ ស្លាប់៤នាក់ និងរបួស២នាក់។
    បើតាមសមត្ថកិច្ចបានបញ្ជាក់ថា អ្នកដែលបានស្លាប់រួមមានទី១ ឈ្មោះ យ៉ុម ញុិក ភេទប្រុស អាយុ៥៦ឆ្នាំ ទី២ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ (ជាប្រពន្ធ) ទី៣ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ (ជាកូន) ទី៤ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ (ជាកូន) ទី៥ឈ្មោះ ធី ភេទប្រុស មកពីខេត្តបាត់ដំបង និងទី៦ឈ្មោះ អន រិន ភេទប្រុស អាយុ ២៧ឆ្នាំ មកពីទីរួមខេត្តបាត់ដំបង។
    ចំណែកអ្នករងរបួសរួមមានទី១ ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់ មកពីបាត់ដំបង ទី២ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង ទី៣ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង និងទី៤ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច
     
    spot_img

    អត្ថបទទាក់ទង

    spot_img