More

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចុះសួរសុខទុក្ខបុគ្គលិក សុខាភិបាលមន្ទីរពេទ្យកោះកុង

    spot_img

    កោះកុង៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមព្រំសុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម កាយសំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង និងគណ:ប្រតិភូក្រសួង បានអញ្ជើញជួបសំណេះសំណាលផ្តល់ការលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យខេត្តកោះកុង ដោយមានការ ចូលរួមពីសំណាក់ លោកប្រធានមន្ទីរ សុ ខាភិបាល និងមន្ទីរមុខងារសាធារណៈ ខេត្តកោះកុង សរុបប្រមាណជាង ១០០ នាក់។

    លោកហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានថ្លែងជម្រាបជូនគណ:អធិបតីក្នុងអង្គពិធីថា ដោយមានការជួយផ្ដួចផ្ដើម គំនិតដ៏ខ្ពង់ខ្ពស់ពីសំ ណាក់លោកជំទាវអភិបាលខេត្ត កោះកុង និងលោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីចូលរួមទប់ស្កាត់ នៃការផ្ទុះរាល ដាល នៃជំងឺឆ្លងផ្សេងៗ ជាពិសេសជម្ងី.អ្នកជំងឺសម្រាកថែទាំ ជំងឺកូរវិដ១៩ ដែលជាជំងឺផ្ទុះរាល ដាលជាសកលទូរទាំងពិភព លោកយើងនេះ។ ជាលទ្ធផល មន្ទីរពេទ្យខេត្តកោះកុង បានរៀបចំបន្ទប់ដាក់ដោយឡែកតែ ឯង សម្រាប់អ្នកជំងឺវីដ ៤ បន្ទប់ ស្មើ ១៣ គ្រែ និងបានបំពាក់ឧប ករណ៍បរិក្ខារពេទ្យចាំបាច់មួយ ចំនួន ដែលជាការចូលរួមពីសប្បុរសជននានា។ ជាពិសេសលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួយ ឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន ៤គ្រឿង។
    ជាក់ស្ដែងមន្ទីរពេទ្យកោះកុង បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន២នាក់ ! ទី១/ បុរសជនជាតិខ្មែរអាយុ ៥០ ឆ្នាំ មកពីខេត្តកំពត បានសម្រាកព្យាបាលរយៈពេល ១០ ថ្ងៃ ទី២/ បុរស់ជនជាតិខ្មែរអាយុ ៣៩ ឆ្នាំ មកពីខេត្តកំពត សម្រាកព្យា បាលរយៈពេល ២១ ថ្ងៃ។

    លោកហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា អ្វីដែលចង់បានដើម្បីឱ្យប្រជាពលរដ្ឋយើងគាត់មានភាពទំនុកទុកចិត្តមកលើវិស័យសុខា ភិបាល នៅក្នុងប្រទេសកម្ពុជា មិនមែនចាំបាច់ថានៅក្នុងមន្ទីរ ពេទ្យខេត្តកោះកុងយើងទេ ដើម្បី ឲ្យប្រជាពលរដ្ឋគាត់នឹងលើកគុណតម្លៃ និងគុណភាព នៃការ ថែទាំ ការព្យាបាលនៅក្នុងប្រទេ សកម្ពុជា ពិសេសនៅក្នុងខេត្ត កោះកុងអោយមានភាពប្រសើរឡើង។

    លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងថាខេត្តកោះ កុង មានសក្កដានុពលជាច្រើន ដែលអាចបម្រើនូវវិស័យទេសចរ ណ៍ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលរួមមាន ÷ តំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយ៥ នៅជាប់មាត់សមុទ្រ តំបន់ព្រៃភ្នំដ៏ស្រស់ត្រកាល គ្រប់ដណ្ដប់ដោយព្រែក ជ្រោះ ជ្រលងដងអូរ និងតំបន់ឆ្នេរ ដែលលាតសន្ធឹងពីចំណុចជ្រោយស្វាយ ស្រុកស្រែអំបិល ដល់ចំណុចចាំយាមស្រុកមណ្ឌលសីមា ដែលស្មើររហ្នឹង៥៤.៤ ភាគរយ នៃប្រវែងឆ្នេរសមុទ្រទាំងអស់របស់ ព្រះរាជាណាចក្រកម្ពុជា។
    ក្នុងនោះមានតំបន់ទឹកធ្លាក់ ជាច្រើនកន្លែង តំបន់អេកូព្រៃកោងកាង តំបន់វិស្សមកាលតារាសាគរ កោះស្ដេច ដែលមានទីលានវាយកូនគោលខ្នាតអន្តរជាតិ ដែលស្ថិតក្នុងស្រុកគីរីសាគរ ស្រុកបូទុំសាគរ មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលវិនិ យោគដោយក្រុមហ៊ុនញ៉ូញៀន និងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ទំហំ៣៣៦ ហិកតា ស្ថិតនៅស្រុកមណ្ឌលសីមា តំបន់វីរីអគ្គិ សនី ចំនួន៤ កន្លែងធំៗ ដែលត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន តំ បន់កសិឧស្សាហកម្មចំការអំពៅ និងរោងចក្រផលិតស្ករ សម្រាប់នាំចេញ និងតំបន់កសិកម្មចំរុះ។ ក្រៅពីនេះមានតំបន់អេកូទេស ចរណ៍ធម្មជាតិ ជាច្រើនកន្លែងទៀត ដែលពុំទាន់អភិវឌ្ឍន៍កែច្នៃ។

    ថ្លែងក្នុងឱកាសពិធីជួបសំណេះ សំណាលនោះដែរ ឯកឧត្តម ព្រុំសុខា រដ្ឋមន្ត្រីក្រសួងមុខងារសា ធារណៈ បានមានប្រសាសន៍កោតសរសើរ នូវសមិទ្ធផល និងលទ្ធផលរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងកន្លងមក ពិសេសការទទួលជោគជ័យក្នុងការព្យា បាល បានជាសះស្បើយ បុរសចំនួន២ នាក់ នៃអ្នកឆ្លង វីរុសកូរវិត១៩ កន្លងមកថ្មីៗនេះ នៅខេត្ត កោះកុង ដែលធ្វើឲ្យខេត្តកោះកុ ងពុំមានអ្នកផ្ទុកកូវីដ១៩ និងមិនមានករណីយ៍ឆ្លងថ្មីឡើយ។

    ទោះជាករណីយ៍ជំងឺកូវីដ១៩ បានធូរស្រាលបន្តិយ៉ាង ណាក៏ដោយ ក៏ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវ និងជំរុញដល់អាជ្ញាធរ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ត្រូវបន្តប្រឹងប្រែង បង្កើនការអប់រំណែនាំផ្សព្វផ្សាយ វិធីបង្ការ ទប់ស្កាត់ និងការការពារ ជំងឺកូរវិត១៩ ដល់មូលដ្ឋាន រស់ នៅរបស់ប្រជាពលរដ្ឋថែមទៀត បន្តប្រុងប្រយ័ត្ន សូមកុំភ្លេចខ្លួន កុំធ្វេសប្រហែល ហើយត្រូវការពារ និងចូលរួមទប់ស្កាត់ឲ្យបាន ការចម្លងរាលដាលអត្រាថ្មីតាមសហគមន៍ហើយប្រសិនបើខ្វះការប្រុងប្រយ័ត្ន ជាយថាហេតុណាមួយ គ្រាដែលពិភពលោកកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ។

    ក្រោយបញ្ចប់នៃកម្មវិធីសំណេះសំណាល ឯកឧត្តមបានអញ្ជើញទស្សនកិច្ច ពិនិត្យហេដ្ឋាសម្ព័ន្ធ និងសេវាផ្សេងៗ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ព្រមទាំងបានទុកនូវអនុស្សាវរីយ៍ដោយដាំកូនcឈើនៅក្នុងទីធ្លា មន្ទីរពេទ្យ ទុកជាប្រយោជន៍សម្រាប់ថ្ងៃអនាគតទៅមុខផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img