More

    ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី អញ្ជើញចូលរួមពិធី សំណេះសំណាលគ្រិស្តបរិស័ទក្នុងខេត្តរតនគិរី

    spot_img

    ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយគ្រិស្តបរិស័ទប្រមាណ៥០០នាក់ដែលរៀបចំធ្វើឡើងនៅកីឡាដ្ឋានបាល់ទាត់ខេត្ត។

    នៅក្នុងឱកាសនោះ ឯកឧត្តម ងិន ណែលបានថ្លែងថា នៅគ្រប់តំបន់ និងគ្រប់ទីកន្លែង រដ្ឋធម្មនុញ្ញនៃកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរព និងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ ក៏បានយកចិត្តទុកដាក់ដល់ សេរីភាពខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវសាសនាដទៃទៀត។ ក្នុងន័យនេះសេរីភាពខាងជំនឿ សាសនានានា គឺត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំង ដើម្បីចូលរួមក្នុងការងារសង្គម ការងារមនុស្សធម៌ និងកិច្ចការផ្សេងៗទៀតរបស់រដ្ឋ មិនថាតែព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា ឬសាសនាដទៃឡើយ។

    ឯកឧត្តមអភិបាលរងខេត្ត ក៏បានចាត់ទុកគ្រិស្តសាសនា បាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្ម ក្នុងការកសាង និង អភិវឌ្ឍសង្គមកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាពរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាក ផុតពី ការរើសអើងប្រកាន់ពូជសាសន៍ពណ៌ សម្បុរនិន្នាការ ជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល ។

    ឯកឧត្តម ងិន ណែលក៏បានថ្លែងអំណរគុណចំពោះ បងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នកកាន់គ្រិស្តសាសនាទាំងអស់ ក្នុង ខេត្តរតនគិរី ដែលតែងតែចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការការអភិវឌ្ឍខេត្តនិងចូលរួមថែរក្សាសុខសន្តិភាព។ ឯកឧត្តមបានផ្តាំផ្ញើដល់គ្រិស្តបរិស័ទទាំងអស់ត្រូវរួមគ្នាការពារ សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងសង្គម អោយបានគង់វង្ស ពីព្រោះបើមិនមានសន្តិភាព ទេ កុំនិយាយពីការរីកចម្រើនខាងសាសនាអោយសោះមានសន្តិភាព យើង អាចធ្វើអ្វីៗបានគ្រប់យ៉ាង ៕

    spot_img

    អត្ថបទទាក់ទង

    spot_img