More

    សាខាកាកបាទក្រហមខេត្តប៉ៃលិន បន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ កូវីដ១៩នារដូវបុណ្យភ្ជុំបិណ្ឌ

    spot_img

    ប៉ៃលិន៖ ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាបានដឹកនាំ មន្ត្រីសាខា និងយុវជនកាកក្រហម បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីក និងចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិតាង៉ែនលើ ភូមិទឹកថ្លា ភូមិវត្ត ភូមិអូរតាប្រាំង សង្កាត់ ប៉ៃលិន ខេត្តប៉ៃលិន។

    ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយ ពីវិធានការការពារជម្ងឺកូវីត១៩ ចែកម៉ាស់ បាញ់ទឹកអាកុលលាងដៃ ចែកប័ណ្ណផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចណ៍ ហើយបានចាក់សារសម្លេងអប់រំ តាមឧឃោសនស័ព្ទ អោយបានយល់ដឹងបន្ថែម ពីវិធានការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈីកនេះដែរ។

    ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងពីបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន តាមរយៈការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារ ការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។ ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើស ពីមួយម៉ែត្រកន្លះឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើសម្លៀកបំពាក់វែងៗជិតដៃជើងជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត ដែលបង្កឡើងដោយសារមូសខាំ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img