More

    រថយន្តប៉ែនដឹកដីបើកបត់ឆ្លងផ្លូវកៀរម៉ូតូដួល និងកិនបុរស២នាក់ បណ្តាលឲ្យស្លា.ប់ម្នាក់ របួសធ្ង.ន់ម្នាក់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានស្លាប់និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបែនដឹកដីបើកកៀរដួល និងកិន កាលពីវេលាម៉ោង ២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុប ណូគា តាមបណ្តោយផ្លូវ២៧១ កែងនងផ្លូវ ២០២៣ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សពជនរងគ្រោះឈ្មោះ លីភេទប្រុស អាយុហែល ២០ ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះវី ភេទប្រុសអាយុប្រហាក់ប្រហែលគ្នា។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿងពណ៌សពាក់ផ្លាកលេខAT-22-3-1848 ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំដៃមកផ្លូវ២៧១ ឆ្ពោះទៅខាងត្បូង ក៏បានកៀរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC-125 ពណ៌ខ្មៅស៊េរីឆ្នាំ 2023 ពាក្យផ្លាកលេខភ្នំពេញ1JW-1246ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នាមកពីក្រោយអែបទទឹមគ្នានិងរថយន្ត បណ្ដាលឲ្យដួល រួចខ្ទៀតជនរងគ្រោះចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។ ខណៈនោះមាននារីម្នាក់ដែលត្រូវជាមិត្តភក្កិជនរងគ្រោះបានមកពីក្រោយឃើញហេតុការណ៍នេះក៏បានស្ទុះទៅឃាត់តៃកុងរថយន្តរួចក៏ប្រតាយប្រតប់គ្នាតែដោយសារខ្លួនជាស្រីមិនអាចវាយឈ្នះមនុស្សប្រុសបាន ទើបតែកុងរថយន្ត បានរត់គេខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ចំណែកជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img