More

    អាជ្ញាធរខេត្តកោះកុងរៀបចំដាក់ ឧបករណ៍ហាត់ប្រាណជូនពលរដ្ឋ នៅតាមសួនច្បារសាធារណៈ

    spot_img

    កោកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរ ការណ៍ជាផ្លូវការនូវឧបករណ៍ហាត់ប្រាណសាធារណ: នៅវេលាម៉ោង៥:១៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅសួនច្បារមុខសាលាធនាគាជាតិកម្ពុជាខេត្តកោះកុង ដោយ មានការចូលរួម ពីលោកអភិ បាលរងខេត្ត លោកអភិបាល ក្រុង លោក លោកស្រីប្រធាន អនុប្រ ធានមន្ទីរអង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធ និងមន្ត្រីសាលាខេត្តយ៉ាងច្រើនកុះករ។

    លោកឈេង សុវណ្ណដា អភិបាល ក្រុងខេមរភូមិន្ទ ថ្លែងបញ្ញាក់ថា ដើម្បីត្រៀមខ្លួន ក្នុងការប្រកួតប្រជែងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២០-២០២៤ខាងមុខ បានដាក់ផែន ការណ៍និងទិសដៅឱ្យរដ្ឋបាលក្រុងរៀបចំបំពេញ បន្ថែមនៅចំនុចខ្វះខាតមួយចំនួន ដើម្បីទាញយកពិនទុ ក៏ដូចជាការបំពាក់ បំពេញនូវសុទ្ធណាករណ៍មួយចំនួន ដែលជាចំនុចខ្វះខាត។ ដូច្នេះហើយនៅដើមខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋបាលក្រុងបានរៀបចំ ផែនការនិងស្នើសុំថែមទៀត និងការកំណត់ការជ្រើសរើសទីតាំង។
    លោកអភិបាលក្រុង ថ្លែងបន្តថា ឧបករណ៍ហាត់ប្រាណនេះមានចំនួន ១៦ឈុត ដែលបានមកពីការឧបត្ថម្ភពីរសប្បុរសជន ដូច ជា លោកវេជ្ជបណ្ឌិត ទៅ មុឹង , លោកម៉ា ទី និងសប្បុរស់ជនក្នុងខេត្តនិងក្រៅខេត្ត ក្នុងនោះមាន ចំនួន១០ឈុត ដែលជាការ ឧបត្ថម្ភពី រិនធីណា គិតជាទឹកប្រាក់៥០១០ដុល្លាផងដែរ។

    ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានថ្លែងរីករាយ ដោយបានឃើញគំនិតផ្តួចផ្តើម របស់ក្រុង ក្នុងការរៀបចំកៀងគសប្បុរជនចូលរួមឧបត្ថម្ភ នៅឧបករណ៍ហាត់ប្រាណ បានដាក់នៅសួនច្បារថ្ងៃនេះ ដើម្បីកីឡាសុខភាពប្រជាពលរដ្ឋរបស់យើង។ ព្រោះថានៅឆ្នាំ២០២៣នេះ យើងជាម្ចាស់ផ្ទះ ក្នុងការទទួលកីឡាសុីហ្គែមផងដែរ។ ដូចនេះ សូមឱ្យសុជន ទាំងអស់ចូលរួម ន្ថែមទៀត ក្នុងការជួយឧបត្ថម្ភ ឧបករណ៍កីឡានេះ ដើម្បីរួម ចំណែកតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលយើង គឺឲ្យប្រជាជនមួយនាក់មានកីឡាមួយមុខ ដើម្បីរួមសាទរកីឡាសុីហ្គែម នៅ២០២៣ខាងមុខ។
    ជាចុងក្រោយ លោកទាវ អភិ បាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្សទាំងអស់ ត្រូវជួយថែរក្សាគ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img