More

    បង្ក្រាបករណីគ្រឿងញៀន​ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ

    spot_img

    ​ភ្នំពេញ៖ នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អេីលមួយក្នុងករណីកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បើកការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមរហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់នៅកណ្ដាលផ្លូវ៥០ម៉ែត្រ​ កែងផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

    លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹងថា​ មានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង ឱ្យកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុមទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។​ លុះសមត្ថកិច្ចខាងមន្ទីរក៏បានដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។

     

    ​គួរបញ្ចាក់ថា​ មន្ត្រីប៉ូលិសដែលត្រូវ​ឧក្រិដ្ឋជនបាញ់ស្លាប់ ពេលចុះប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនខាងលេីនេះមាន ឈ្មោះ ម៉ិច ឆាយពីវ័យ ពាក់ស័ក្តិ៤ ជានាយរងការិយាល័យ ផ្សព្វផ្សាយ អបរំ នៅមន្ទីរ ប្រឆាំងគ្រឿងញៀន ។

    ​ពាក់ព័ន្ធ​ការបង្ក្រាបករណីខាងលើ​ គេមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងផ្តើមចុះបង្ក្រាបពី ចំណុច ឬគោលដៅ ណាមកនោះទេ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធតបតគ្នា ហើយបណ្តាលឱ្យកងកម្លាំងនគរបាលម្នាក់ត្រូវស្លាប់​ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img