More

    ឯឧ ​ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ផ្តាំផ្ញើ​ទៅដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងបានលុងសូមអោយចូលរួមធ្វើអនាម័យទាំងអស់គ្នាដើម្បីបរិស្ថាននៅក្នុងក្រុងរបស់យើង និងដើម្បីត្រៀមទាក់ទាញភ្ញៀវ់ 

    spot_img

    អភិបាលខេត្តរតនគិរី​ឯឧ​ញ៉ែមសំអឿនកាលពីព្រឹកថ្ងៃអង្គារទី១៣ខែធ្នូឆ្នាំ២០២២បានធ្វើការផ្តាំផ្ញើ​ទៅដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងបានលុងសូមអោយចូលរួមធ្វើអនាម័យទាំងអស់គ្នាដើម្បីបរិស្ថាននៅក្នុងក្រុងរបស់យើង និងដើម្បីត្រៀមទាក់ទាញភ្ញៀវ់    ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលចូលមកដំណើរកំសាន្តនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកលដ៍ខី្លខាងមុខនេះ។
    អភិបាលខេត្ត រតនគិរីទទូចស្នើសុំដល់ប្រជាពលរដ្ឋណាដែលរស់លើដីចិញ្ជើមផ្លូវដីចំណីផ្លូវសាធារណ:របស់រដ្ឋ​មេត្តាបញ្ឈប់​និងរំដោះចិញ្ចើមថ្នល់ជូនរដ្ឋដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថហេតុផ្សេងៗ និងទុកអោយផ្លូវមានភាពទូលំទូលាយដើម្បីហាត់កីឡា  ។ ដូច្នេះអភិបាលខេត្តសូមធ្វើការអំពាវនាវអោយប្រជាពលរដ្ឋយើងចូលរួមយុទ្ធនាការទាំងអស់គ្នា  យុទ្ធនាការអ្វី?​គឺយុទ្ធនាការតាមមុខគេហដ្ឋានបងប្អូននិមួយៗជាពិសេស  មុខរម្មណីយដ្ឋានសណ្ធាគារ ផ្ទះសំណាក់ គ្រប់ក្រសួងមន្ទីរជុំវិញខេត្ត (គ្មានសំរាម)។  ឯ.ឧ ថាៈ ប្រសិនជាមុខផ្ទះរបស់យើងម្នាក់ៗនិងគ្រប់គ្នាធ្វើបាន​នោះ ទីក្រុងរបស់យើង​ស្អាតយ៉ាងត្រចះត្រចង់ដូចគ្រាប់ពេជ្រអញ្ចឹង​អាចទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ចូលមកទស្សនាកំសាន្តបានច្រើនកុះករថែមទៀតជាដរាប។ ឯ.ឧបន្តថា:ឥឡូវនេះផ្តើមចេញពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងវិស័យឯកជនធ្វើជាគំរូ  បន្ទាប់មកទើបយើងដឹកនាំដល់ប្រជាពលរដ្ឋធ្វើការណែនាំគាត់ពីមួយថ្ងៃទៅមួយថ្ងៃ  ខណះនេះយើងកំពុងតែចែកវេណដល់មន្ត្រីរាជការរបស់យើងគ្រប់ក្រសួងមន្ទីរអង្គភាពដើម្បីដឹកនាំ ធ្វើម៉េចអោយស្អាត ពិព្រោះខេត្តយើងជាខេត្តមួយសំរាប់ទាក់ទាញវិស័យទេសចរណ៍ខាំងជាងវិស័យដទៃៗទៀត​។  ក្នុងបរិយាកាសគ្រោមសុខសន្តិភាពរបស់រាជរដ្ឋាភិបាល​ដែលមានសម្តេចតេជោហ៊ុនសែនជាថ្នាក់ដឹកនាំរបស់យើង។​
    អភិបាលខេត្តបានបញ្ជាក់ថា​នាពេលដ៍ខ្លីខាងមុខនេះគឺពិធីឆ្លងឆ្នាំសកល  យើងមានខនដននៅមន្ទីវប្បធម៌វិចិត្រសិល្បះសម្តេចតេជោរបស់យើងនេះ​ដោយមានការដាក់តាំងធ្វើស្តង់ បង្ហាញពីផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋយើងដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។​ ដោយចាប់ផ្តើមពីថ្ងៃទី២៤​រហូតដល់ឆ្លងឆ្នាំ ឬក៍ឈានទៅដល់ថ្ងៃប្រារព្ឋ​ពិធីបុណ្យរំដោះជាតិ7មករាផងដែរ។  សំខាន់ផ្តោតការយកចិត្តទុកដាក់លើបរិស្ថានល្អ   ការធ្វើអនាម័យ​ល្អជាកត្តាដ៍ចាំបាច់បំផុត។​
    ការខនដននេះចាប់ផ្តើមនៅថ្ងៃទី៣១ ឈានចូលថ្ងៃទី០១ខែមករាឆ្នាំ២០២៣    ជាថ្ងៃថ្មីខែថ្មីឆ្នាំថ្មីតែម្តង។  ក្នុងនោះមានកម្មពិធីប្រគុំដូរតន្ត្រីសម័យបុរាណ​បង្ហោះភ្លេឺងគូម និងបាញ់កាំជ្រួចជាដើម​ជាពិសេសមានការរាំកំសាន្តសប្បាយ​។​ទាំងអស់នេះជាការប៉ះប៉ូវ​ពិធីបុណ្យអុំទូកកន្លងទៅដែលយើងពុំបានធ្វើដោយសារ​ភ្លៀងជោគជាំ​ខ្លាំងពេក  ហើយកន្លែងដែលត្រូវប្រារព្ឋពិធីនោះ ដីភក់ជ្រាំធ្វើអ្វីៗអត់ទាន់ទាំងអស់ ដូច្នេះសូមប្រជាពលរដ្ឋយោគយល់និងអធ្យាស្រ័យ។ ចាប់ពីពេលនេះតទៅ​យើងអាចមានឱកាសបានប្រារព្ឋពិធីបុណ្យផ្សេងៗបានគ្រប់រដូវកាល​ទោះបីមានឧបសគ្គ​ឬអាកាសធាតុប្រែប្រួលយ៉ាងណាក៍ដោយ។​
    អភិបាលខេត្តបានអះអាងថា​ជារៀងរាល់ឆ្នាំខាងមុខនេះ​គ្រប់ហេដ្ឋារចនាសម័ន្ឋនានាក្នុងខេត្តរតនគិរីទាំងមូលនិងមានការអភិវឌ្ឍន៍ទ្វេឡើងជាបន្តបន្ទាប់ជាលំដាប់ ដូចជាផ្លូវស្ពានប្រព័ន្ឋលូ​ត្រូវរៀបចំអោយបានស្អាត។​
    តាមដងផ្លូវនិមួយៗមានគំនូស មានចំណាំងផ្លាត​និងផ្លាក់សញ្ញាចរាចរណ៍អោយបានត្រឹមត្រូវជាដើម។​
    ជាក់ស្តែងនៅចុងឆ្នាំ២០២២ផ្លូវជុំវិញផ្សារជាបេះដូងរបស់ក្រុងបានលុងត្រូវបានស្ថាបនាផ្លូវបុីតុងបានយ៉ាងល្អប្រណិតដោយមានទំហំធំទូលាយថែមទៀតធ្វើឲ្យពលរដ្ឋទូទាំងខេត្តសប្បាយរីករាយយ៉ាងក្រៃលែង​ដោយសារពួកគាត់មើលឃើញថាជាច្រើនអណតិមកហើយពុំដែលឃើញ​ថ្នាក់ដឹកនាំរូបណា?​តែងគិតគូរកសាងបានសមទ្ធិផលល្អបែបនេះឡើយ   ។ ប្រជាពលរដ្ឋសាទរចំពោះសមទ្ធិផលថ្មីៗដែលអភិបាលខេត្តរតនគិរីសម្រេចបានគួរជាទីមោទភាពបំផុត៕

    spot_img

    អត្ថបទទាក់ទង

    spot_img