More

    លោកជំទាវអភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២

    spot_img

    (ប៉ៃលិន) នៅព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២នេះលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជើញបើកវិញ្ញាសាប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នៅវិទ្យាល័យ ក្រុងទេពនិម្មិតហ៊ុនសែន។

    លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៏មតិសំណេះសំណាល ទៅដល់សិស្សានុសិស្សដែលត្រៀមប្រឡង រយៈពេលពីរថ្ងៃគឺថ្ងៃ៥នឹង៦ខែធ្នូឆ្នាំ២០២២ ក៏បានណែនាំ ដល់សិស្សានុសិស្សដែលបានមកពី បណ្តា ក្រុងនិងស្រុកដែល បានមកប្រឡងនៅក្នុងថ្ងៃនេះត្រូវខិតខំឲ្យអស់ ពីសមត្តភាពដែលបានសិក្សារយះពេល កន្លងមក។

    ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត បានណែនាំចាត់ចែងដល់ក្រុមយុវជនសសយករៀបចំកន្លែងស្នាក់នៅកន្លែងផ្ញើម៉ូតូនិងបាយទឹកសំរាប់បេក្ខជនដែលមានទីលំនៅឆ្ងាយៗដើម្បីសម្រួលដល់ការប្រឡងនេះ។

    ហើយលោកជំទាវបានជូនពរទៅដល់ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ឲ្យប្រឡងជាប់និងបាននិទ្ទេសល្អគ្រប់ៗគ្នាដើម្បីឈានទៅ ថ្នាក់មហាវិទ្យាល័យបន្តទៀតយកចំណេះដឹងមកបំរើពលរដ្ឋក្នុងមូលដ្ឋានយើង។

    លោកតង់ធារ៉ាប្រធានមន្ទីរអប់រំយុវជននិងកីឡាបានឲ្យដឹងថាឆ្នាំនេះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៥ធ្នូ២០២២នេះបេក្ខជនប្រឡងមានចំនួន៤៧៩នាក់ស្រី២៧៤នាក់ និងមាន០២មណ្ឌលហើយមាន២៤បន្ទប់។ហើយដំណើរការបើកវិញ្ញាសារនិងការចូលប្រឡងរបស់សិស្សានុសិស្សមានដំណើរការរលូនល្អប្រសើរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img