More

    ឆេះផ្សារណាត់កណ្តាលក្រុងបាត់ដំបង ប្រើប្រាស់រថយន្តជិត៤០គ្រឿង ទើបអាចទប់ស្កាត់ការរាលដាលបាន

    spot_img

    បាត់ដំបង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈ ផ្សារដ៍ធំជាងគេឈ្មោះថា ផ្សារណាត់ ដែលមានវ័យចំណាស់ជិត៩០ឆ្នាំមកហើយ នៅចំកណ្តាលក្រុងបាត់ដំបង សាងសងតាមរចនាបទអាតដេកូ (Art Deco) ដែលត្រូវបានល្បីសុះសាយថា ជាសំណង់បេតិកភ័ណ្ឌនោះ ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីម៉ោង១៨និង២០នាទីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២០នេះ បណ្តាលអោយឆេះតូបប្រហែល៤០ រួមនិងរបស់របរមួយចំនួនធំ។

    តាមប្រភពព័ត៌មានពីអាជីវករ បានលើកឡើងថា៖ ដំបូងឡើយគេឃើញអណ្តាតភ្លើង បានចាប់ផ្តើមឆាបឆេះបន្តិចបន្តួច នៅក្នុងតូបលក់សម្លៀកបំពាក់មួយកន្លែង នាប៉ែកខាងលិចផ្សារ ដោយមិនមានការចាប់អារម្មណ៍ថា វាកើតឡើងយ៉ាងឆាប់រហ័សនោះទេ ដែលករណីនេះ ត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។

    ប្រភពព័ត៌មាន បានបន្តថា៖ មួយសន្ទុះក្រោយមក ក៍មានអណ្តាត់ភ្លើង បានឆាបឆេះរិតតែខ្លាំងឡើងៗ ក៍រាយការណ៍បា្រប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះអន្តរាគមន៍ ដោយនាំរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ តាមបណ្តាស្រុកជិតៗ ចេញអន្តរាគមន៍។

    ក្នុងហេតុការអគ្គីភ័យខាងលើនេះ គេឃើញមានវត្តមានរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង អភិបាលក្រុងបាត់ដំបង និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ចុះត្រួតពិនិត្យផ្ទាល់ ប៉ុន្តែទោះបីជាយ៉ាងណាស្ថានភាពអគ្គីភ័យ ត្រូវបានថយចុះវិញ និងគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោងប្រមាណ៧និង៣៥នាទីយប់ ដោយករណីនេះ គេនៅមិនទាន់ដឹងអំពីបញ្ហា នៃការខូចខាតនៅឡើយទេ រងចាំពេលពិនិត្យបន្តទៀត។

    ក្រោយពីមានការសហការគ្នា រវាងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការពន្លត់យ៉ាងមមាញឹក កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ជិត៤០ឡាន ទើបគ្រប់គ្រងស្ថានការបាន ហើយក្នុងហេតុការនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែខូចខាតអស់សម្ភារៈមួយចំនួនធំ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

      

    spot_img

    អត្ថបទទាក់ទង

    spot_img