More

    លោក ប៊ុត សុងគ្រី និងភរិយា ពាណិជ្ជករក្រុងប៉ោយប៉ែតប្រគល់គ្រឿងបរិភោគជូន ដល់ អធិការដ្ឋាននគរបាលក្រុង តាមរយៈ លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត 

    spot_img

     

    ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ លោក ប៊ុត សុងគ្រី និងភរិយា ពាណិជ្ជករក្រុងប៉ោយប៉ែត បានបន្ត បញ្ជាទិញសម្ភារៈ គ្រឿងបរិភោគ ប្រគល់ជូន ដល់ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត តាមរយៈ លោក វរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ។

    ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក ប៊ុត សុងគ្រី និងភរិយា ដែលបាន យកចិត្តទុកដាក់ ចូលរួម លើកទឹកចិត្ត ដល់កងកម្លាំងសមត្ថកិច្ច នគរបាលក្រុង នេះសរបញ្ជាក់ពី ការខិតខំប្រឹងប្រែង នូវ សកម្មភាព របស់កងកម្លាំងសមត្ថកិច្ច ដែលកំពុងមមាញឹកក្នុងកិច្ចការ បម្រើ បងប្អូនប្រជាពលរដ្ឋ និង សង្គមជាតិ ជាពិសេស ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹក ជំនន់ នៅក្នុងក្រុងប៉ោយប៉ែត ។ដោយ សនសុង

    spot_img

    អត្ថបទទាក់ទង

    spot_img