More

    សង្ស័យស្រវឹងស្រាខ្លាំង បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករះផ្ទះប្រជាពលរដ្ឋ ផ្អើលទាំងកណ្ដាលរាត្រី

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តស៊េរីទំនើបម៉ាក Lexus nx-200t មួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករះចូលផ្ទះប្រជាពលរដ្ឋនិងដើមឈើមួយដើមបាក់រាបដល់ដី និងបង្គូលផ្លាកយីហោស្រាបៀរហ្គេនស្បឺតមួយដើមបណ្តាលឲ្យទ្រេត និងខូចខាតរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួនទៀត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២២ នៅតាមណ្តោយផ្លូវ ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើកមួយគ្រឿងម៉ាកLexus nx -200t ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BB-0567 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩០០ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករះចូលប្រជាពលរដ្ឋបណ្ដាលឲ្យខូតខាតទ្វារផ្ទះ និងសំយ៉ាបផ្ទះ និងរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ដើមឈឺមួយដើមបាក់រាបដល់ដី និងបង្គោលផ្លាកយីហោ ស្រាបៀរហ្គេស្បឺត មួយដើមទៀតបណ្ដាលឲ្យទ្រេត និងបែកទុយោទឹក រួមនឹងសម្ភារៈមួយចំនួនទៀត។ឯរថយន្តបង្លខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នឹងបានឃាត់ខ្លួនអ្នកបើកបររងចាំទុកប្រគល់ជូនជំនាញបន្ត ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img