More

    ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះប្រអប់ខ្សែភ្លើងនិងខ្សែភ្លើង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់

    spot_img

     

    ភ្នំពេញ: អគ្គិភ័យបានឆាបឆេះខ្សែភ្លើង និងប្រអប់ ជាប់ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបង្គោលភ្លើងថ្មធំមួយដើមខាងលើមានខ្សែភ្លើង និងខ្សែកាបរំពាត់ជាច្រើន ហើយនៅពេលកើតហេតុក៏មានទុស្សេក្នុងប្រអប់ភ្លើងជាខ្លាំងរហូតមានការឆាបឆេះខ្សែភ្លើងជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅ បើទោះបីប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ក៏មិនរលត់នោះដែរ ទើបប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងកម្លាំងសម្ថកិច្ចុះអន្តរាគមន៍ភ្លាមៗ

    បន្ទាប់ពីទទួលបានព័ត៌មានមកថា មានករណីអគ្គិភ័យឆាបឆេះខ្សែភ្លើង លោកវីរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងលោកវីរសេនីយ៍ទោនាក់ សាន អធិការរង បានដឹកនាំកម្លាំងសហការជាមួយកម្លាំងបង្ការពន្លត់អគ្គីភ័យនិងកម្លាំងគណៈប្រជាការឯកភាពខណ្ឌទួលគោក បានចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើការបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង និងប្រើពេលវេលាតែកន្លះម៉ោងប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ។

    ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋបន្តិចបន្ទួចប៉ុណ្ណោះ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img