ទំព័រដើម ទំព័រដើម រយះពេល២ថ្ងៃសោះ ភ្ញៀវទេសចរណ៍មកលេងខេត្តបាត់ដំបង មានជិត៥ម៉ឺននាក់

រយះពេល២ថ្ងៃសោះ ភ្ញៀវទេសចរណ៍មកលេងខេត្តបាត់ដំបង មានជិត៥ម៉ឺននាក់

- ពាណិជ្ជកម្ម -

បាត់ដំបង៖ ភ្ញៀវទេសចរជាតិ អន្តរជាតិនាគ្នាមកលេងខេត្តបាត់ដំបង និងនៅរមណីយដ្ឋាននានា យ៉ាងច្រើនកុះករសរុបរយះពេល២ថ្ងៃជិត៥ម៉ឺននាក់ ក្នុងថ្ងៃឈប់សំរាកសង បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។

យោងតាមរបាយការណ៍ណ៍ របស់មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បញ្ជាក់ថា ក្នុងរយៈពេល ២ ថ្ងៃ នា ថ្ងៃ ឈប់ សម្រាក ដំបូង គឺថ្ងៃទី ១៧ និង ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២០ នេះ មាន ចំនួន ភ្ញៀវ ទេសចរ ដែល ទៅ កម្សាន្ត សរុប ចំនួន ៤១ ២១៤ នាក់ ក្នុង នោះ ភ្ញៀវ ជាតិ មាន ចំនួន ៤១ ៣១៤ និង ភ្ញៀវ ទេសចរ អន្តរ ជាតិ មាន ចំនួន ៣០០ នាក់។

ក្នុង របាយការណ៍ បាន ឲ្យ ដឹង បន្ថែម ថា ស្ថានភាព ជាក់ស្ដែង ម្ចាស់ រមណីយដ្ឋាន និង គោលដៅ ទេសចរណ៍ ក្នុង ខេត្ត ភាគច្រើន បាន ចូលរួម អនុវត្ត តាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួង សុខាភិបាល ដោយ តម្រូវ ឲ្យ បុគ្គលិក ពាក់ ម៉ាស់ វាស់ កម្ដៅ ភ្ញៀវ បាញ់ អាល់ កុល ជូន ភ្ញៀវ និង ការ រក្សា គម្លាត សុវត្ថិភាព។

ខេត្ត បាត់ដំបង មាន រមណីយដ្ឋាន និង គោលដៅ ទេសចរណ៍ ជា ច្រើន ដូចជា ៖រមណីយដ្ឋាន ប្រាសាទ បាណន់ រមណីយដ្ឋាន ភ្នំសំពៅ រមណីយដ្ឋាន ឯកភ្នំ រមណីយដ្ឋាន អាង កំពីងពួយ រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក រមណីយដ្ឋាន ភ្នំកំពូល រមណីយដ្ឋាន ចំការធុរេនអូរតង សហគមន៍ អេកូ ទេសចរណ៍ ទឹកធ្លាក់អូរជាំ រមណីយដ្ឋាន ល្អាងភ្នំប្រាំពីរ មណ្ឌលកម្សាន្ត ឡូរី ជើងភ្នំបាណន់ សួនទឹកសុភមង្គល សួនទឹកហ្គោលឌិនហ៊ីន និង ផ្ទះផ្កា  រមណីយដ្ឋាន ចំការស្វាយ រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេនជាដើម៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម