More

    ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស

    spot_img

    ព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង ០០នាទី អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ក្នុងចំណោម០៤នាក់ ក្នុងបទល្មើសជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) នៅចំណុចជិតរង្វង់មូលតោ២ ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

    តាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ០២ នាក់រួមមាន៖
    ១. ឈ្មោះ ម៉ម ដាលីន ភេទ ប្រុស ជនជាតិ អាយុ ២១ ឆ្នាំ -មុខរបរ:មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។
    ២.ឈ្មោះ *សុខ ដា* ហៅ ប៊ីន ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

    ចំណែកជនរងគ្រោះ ឈ្មោះ Fang Hsi Cheng ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ: ក្រុមហ៊ុនអចលន:ទ្រព្យ ស្នាក់នៅ រាជធានីភ្នំពេញ។
    ចំពោះសម្ភារៈបាត់បង់៖ ទូរសព្ទ័ចំនួន០២គ្រឿង(ម៉ាក SamSung និងម៉ាក iPhone) លុយ៧០$ និងនាមបណ្ណ័ចំនួន៤ សន្លឹក។

    ក្រោយការឃាត់ខ្លួនសមត្ថិកច្ច ដកហូតបានវត្ថុតាងរួមមាន៖
    ១.ម៉ូតូចំនួន០២គ្រឿងម៉ាក ហុងដា ស្កូបពី ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-0106 និង ០១គ្រឿងទៀត ម៉ាក ហុងដា ស្កូបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IB-7784 ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពឆក់។

    តាមការសួរចម្លើយ ជនសង្ស័យទាំង០២នាក់បានសារភាពថា កាលពីថ្ងទី១៨.០៨.២០២០ ខ្លួនមានគ្នាចំនួន០៤នាក់៖
    ១.ឈ្មោះ ម៉ម ដាលីន (ឃាត់ខ្លួន) ២.ឈ្មោះ សុខ ដា ហៅ ប៊ី (ឃាត់ខ្លួន) និង០២នាក់ទៀតដែលរត់គេចខ្លួនបាត់ បានធ្វើសកម្មភាព ដោយជិះម៉ូតូចំនួន០២គ្រឿង ម៉ាកស្កូបពី ពណ៌ ក្រហម និងពណ៌ ខ្មៅ ទៅឆក់កាបូបស្ពាយចំហៀង ពីជនរងគ្រោះជនជាតិ ចិន កំពុងដើរតាមផ្លូវជិតរង្វង់មូលតោ២ បានសំរេច រួចបោះកាបូប និងទូរសព្ទ័ដៃចោលចូលក្នុងទឹក តាមផ្លូវពេលសមត្ថកិច្ចដេញតាមបង្រ្កាប។

    បច្ចុប្បន្នជនសង្ស័យ០២នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

     

    spot_img

    អត្ថបទទាក់ទង

    spot_img