More

    យុវជន ស.ស.យ.ក ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយពីស្ថានភាពកូវីដ១៩ តាមរមនីយដ្ឋាន

    spot_img

    ប៉ៃលិន៖ ក្រោមការចង្អុលបង្ហាញ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ហុក សុផលអភិបាលរងខេត្តនិងជាអនុប្រធានស.ស.យ.ក.ខេត្ត បានបន្តចុះផ្សព្វផ្សាយជំងឺកូវីដ១៩ នៅតាមកន្លែងកម្សាន្តនានា ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមផ្សព្វផ្សាយការរីរាលដាលកូវីដ១៩ គ្រុនឈាម គ្រុនឈឺក និងចរាចរណ៍ផ្លូវគោក ក្នុងឱកាសឈប់សម្រាក សងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

    ការចុះផ្សព្វផ្សាយនេះកាល ពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ដោយក្រុមការងារ យុវជន បានចែកប័ណ្ណផ្សព្វផ្សាយ ពីវិធានការការពារជំងឺកូវីដ១៩ ចែកម៉ាស់ បាញ់ទឹកអាកុលកងដៃ អប់រំពីសុវត្ថិភាពចរាចរណ៍ ដល់ភ្ញៀវទេសចរណ៍ដែលមក កម្សាន្តក្នុងមរណីដ្ឋានចំការខ្នុរ និងទឹកធ្លាក់ភ្នំខៀវ អមនិងចាក់សំឡេងអប់រំតាមឃោសនស័ព្ទ ដល់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្ត អោយបានយល់ដឹងបន្ថែម ពីការទប់ស្កាត់នៃជំងឺកូវីដ១៩ គ្រុនឈាម គ្រុនឈិកនិងន័យការដាស់តឿនយ៉ាងខ្ពស់ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img