More

    រថយន្តស៊េរីទំនើបមួយគ្រឿងបើកឡើងសួនច្បារ ក្បែរវិមានឯករាជ្យបណ្តាលឲ្យរងការខូចខាត

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR សង្ស័យអ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតឡើងលើសួនច្បារជាប់ទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចសួនច្បារក្បែរ វិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកJAGUAR ពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-5105 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលចង្កូតឡើងលើសួនច្បារទៅមុខលែងរួចចំណែករថយន្តរកការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាបន្ត៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img