More

    សង្វែកណាស់!!ប្រពន្ធឲ្យប្ដីជិះម៉ូតូទៅទិញម្ហូប យកមកហូបបាយជុំគ្នាជាមួយប្រពន្ធនិងកូន បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតយ៉ាងអាធ័ម

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង១១និង ១០នាទីយប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្លឹប អ៊ុច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ យន ចិន ភេទប្រុស ប្រុសអាយុ ៣៩ ឆ្នាំ មុខរបរនៅផ្ទះមើលកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងខាងក្រោយវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកអង្គរជ័យខេត្តកំពត។ចំណែកភាគីម្ខាងរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាក់ SUZUKI AXELO ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-4175ធ្វើដំណើរទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JG-2136ជិះដោយបុរសម្នាក់បញ្ច្រាសទៅដើរគ្នាពីកើតទៅលិច បុកពេញទំហឹងបណ្ដាលឲ្យ បុរសដែលជិះម៉ូតូ SUZUKI ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកខាងភាគីខាងម៉ូតូឌ្រីមសង់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    បើតាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃរូបគាត់នឹងប្ដីរូមនិងកូនប្រុសស្រីតូចៗចំនួនពីរនាក់ទៀត បានមកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ដោយប្តីរបស់គាត់មិនទាន់រកការងាធ្វើបាន ហេតុនេះទើបរូបគាត់ឲ្យប្ដីនៅមើលថែកូនសិន ទម្រាំរកការងារធ្វើបាន ចំណែករូបគាត់ធ្វើការនៅរោងចក្រ ហើយមុនកើតហេតុរូបគាត់បានឲ្យជិះម៉ូតូទៅទិញម្អូបដើម្បីយកមកហូបបាយជាមួយប្រពន្ធនិងកូន លុះទៅបាត់មិនឃើញមក ស្រាប់តែមានគេខលមកប្រាប់ថាប្តីរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកគាត់ក៏បានទៅមើលឃើញប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏មានការតក់ស្លុតនិងរន្ធត់ចិត្តយ៉ាងខ្លាំងមិនអាចទទួលយកបាននោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡៃជួរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រព័ន្ធជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img