More

    ឡានបុកម៉ូតូពេញទំហឹងបណ្ដាលអោយមនុស្សម្នាក់ ស្លា ប់ បាត់ បង់ ជីវិត នៅនិងកន្លែងភ្លាម.!

    spot_img

    ក្រុងព្រះសីហនុ:មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបានបុកប៉ះគ្នាពេញទំហឹងហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ០០:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២២នៅលើផ្លូវមិត្តភាព ត្រង់ចំណុចផ្លូវឡេីងចំការអ៊ុំហូល ស្ថិតក្នុង​ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

     

    យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាម៉ូតូ០១គ្រឿង​ម៉ាក​​ HONDA XR ពណ៌ស​ ពាក់ផ្លាកលេខ​​ ភ្នំពេញ​1IV-9595 អ្នកបេីកបរ(មិនទាន់ស្គាល់អត្តសញ្ញាណ​ កំពុងស្វែងរកសាច់ញាតិ)​​ ដែលមានទិសដៅពី លិច ទៅ​កេីត​ លុះមកដល់ចំណុចកេីតហេតុខាងលេី​​បានផ្លាស់ប្តូរទិសបត់ឆ្វេងត្រូវបានរថយន្ត ០១គ្រឿងបុក​ ​ម៉ាក LEXUS RX330 ពណ៌ប្រផេះ​ ពាក់ផ្លាកលេខ ភ្នំពេញ​2AZ-8676 អ្នកបេីកបរ(មិនស្គាល់អត្តសញ្ញាណ​ គេចខ្លួនបាត់ក្រោយពេលកេីតហេតុ) ​ដែលមានទិសដៅផ្ទុយគ្នា​។

     

    ​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបណ្តាលឲ្យ ស្លា ប់ មនុស្ស​ ០១នាក់​ ភ្លាមៗ​ននៅនឹងកន្លែងកេីតហេតុ។សាកសព​ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារដេីម្បីប្រគល់ជូនយកទៅធ្វេីបុណ្យតាមប្រពៃណី​។

     

    ចំណែករថយន្ត​ និងម៉ូតូ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ​ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់។សម្របសម្រួល អត្ថបទ ដោយ វ៉ាន់ នី

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img