More

    រថយន្តម៉ាស្ដារពាក់ស្លាកលេខរដ្ឋបុកជាមួយម៉ូតូធុនធំបណ្តាលឲ្យយុវជនម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិលេខ២ នៅស្រុកកណ្ដាលស្ទឹង

    spot_img

    (ខេត្តកណ្តាល): យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូធុនធំ មួយគ្រឿង ត្រូវរថយន្តម៉ាស្តារមួយគ្រឿងពាក់ស្លាកលេខរដ្ឋបុកពេញទំហឹង កាលពីវេលាម៉ោង ៩និង ១០នាទីយប់ថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខរោងចក្រដែកមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    សពជនរងគ្រោះឈ្មោះសុង សុខលី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

    តាប្រភពពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាស្ដារមួយគ្រឿងពណ៌សពាក់ផ្លាកស្លាកលេខរដ្ឋ10-2-6871 មានគ្នា ៥នាក់ប្រុស ២ ស្រី ៣ ដោយធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូធុនធំមួយគ្រឿងម៉ាកM slah ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HX-7494ជិះដោយយុវជនម្នាក់បញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូង ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ចំណែកតែកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img