More

    បុរសជនជាតិចិនម្នាក់បើករថយន្ត បុកបង្កាន់ដៃស្ពានអាកាស7មករា ក្រឡាប់ផ្ងារជើងម្ខាង

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើកបររថយន្ត lexus rx300 មួយគ្រឿងជ្រុលបុកបង្កាន់ដៃស្ពានអាកាស 7 មករាពេញទំហឹងបណ្ដាលឲ្យ ថ្មបង្កាន់ដៃស្ពានខ្ទាតចេញក្រៅនិងខូចខាតបង្គោលភ្លើង មួយដើម ចំណែករថយន្តក្រឡាប់ផ្ងាជើងម្ខាង រីឯតៃកុងរងរបួសបែកមុខបែកមាត់បន្តិចបន្តួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាស 7 មករា ខាងកើតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិត ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx300 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AZ-3992ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឲ្យ ក្បាលថ្មបង្កាន់ដៃស្ពានអាកាសខ្ទាតចេញក្រៅរួមនិងបង្គោលភ្លើង មួយ ដើមរងការខូចខាត ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងនឹងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកតៃកុងរងរបួសផ្ទៃមុខបន្តិចបន្តួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនគរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img