More

    ប្រជាពលរដ្ឋជាង៩គ្រួសារ រងការបាត់បង់ដីចំការទាំងស្រុង ដោយចោទលើមេកាក្រុមហ៊ុន7មករាផារី ថា បានឈូសឆាយ កាយប្រឡាយ រំលោភបំពាន យកទាំងស្រុង ប៉ុន្តែលោកអភិបាលស្រុកសន្និដ្ឋានថា ប្រជាជនទៅធ្វើនៅលើដីក្រុមហ៊ុនទៅវិញ

    spot_img

     

    (ខេត្តរតនគិរី) ប្រជាសហគមន៍ជនជាតិកំណើតដើមភាគតិច ប្ររមាណជាង៩គ្រួសារ សព្វថ្ងៃរស់នៅភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងប្រឈមនិងការបាត់បង់ដីចំការរបស់ពួកគាត់ខំកាប់ឆ្ការជម្រះស្មៅដាំស្រូវ និងដំណាំកសិកម្មផ្សេងៗសំរាប់អាស្រ័័យផលជារៀងរាល់ឆ្នាំរហូតមក ត្រូវបានក្រុមជនឆ្លៀតឪកាស ហៅថាកន្ទេលធំបន្លំដេកនាំគ្រឿងចក្រម៉ាក អេស្កាវ៉ាទ័រចូលឈូសឆាយកាយប្រឡាយបិទផ្លូវហាមឃាត់និងបញ្ឈប់ពួកគាត់មិនអោយចូលទៅអាស្រ័យផល ដូចជាការសំអាតដាំដុះ(ដំឡូងមុីជាដើម) ព្រោះដល់រដូវដាំដុះហើយនោះ។

    ពួកគាត់ទាំង៩គ្រួសារទទូចស្នើសុំ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសឯ.ឧលោកជំទាវដែលមានភារកិច្ចនិងតួរនាទីគ្រប់គ្រងផ្នែកដីធ្លី មេតា្តចុះមកជួយអន្តរាគមន៍ តាមរយះនៃការផ្សព្វផ្សាយព័តិមាននេះចេញទៅ ។

    ការជួបជុំទទូចស្នើ ដល់អាជ្ញាធរនេះ ធ្វើឡើងនៅថ្ងៃទី០១.០៦.២០២២ វេលាម៉ោង១២.០០ថ្ងៃត្រង់ នៅលើដីចំការព្រៃសហគមន៍ពួកគាត់ផ្ទាល់តែម្តង ត្រង់ចំណុចខាងលិចដីចំការក្រុមហ៊ុន ៧មករាផារី ស្ថិតក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស របស់ខេត្តរតនគិរី ។
    ប្រជាសហគមន៍ទាំង9គ្រួសារ កើតទុក្ខពុំសុខចិត្តនៅទង្វើរបស់បុគ្គលមួយចំនួនដែលអះអាងថា ជាមេកាអោយក្រុមហ៊ុន 7មករាផារី ឈ្មោះឃុម កាលពីថ្ងៃទី8 ខែ ឧសភាឆ្នាំ2022កន្លងទៅថ្មីៗនេះបាននាំគ្រឿងចក្រម៉ាកអេស្កាវ់ាទ័រចំនួនពីបីគ្រឿងចូលឈូសកំទេចដំណាំដាំដុះផ្សេងៗនៅលើដីចំការពួកគាត់ខ្ទេចអស់គ្មានសល់ ដំណាំទាំងនោះរួមមាន៖ ស្វាយចន្ទី ស្រូវ ជាដើមដោយពុំមានប្រកាសជូនដំណឹងដល់ពួកគាត់ឡើយសូមស្តាប់ការលើកឡើងរបស់ពួកគាត់ដូចតទៅ……….

    ។ ពួកគាត់បន្តថា ខណះកំពុងឈូសឆាយនោះមានទាំងប៉ូលិស្ថប៉ុស្ថិ៍ទៅយាមកាម ឲ្យទៀតដោយហាមពួកគាត់ កុំឲ្យយកទូរស័ព្ទ ថត គ្រឿងចក្រនោះនិង យកទូរស័ព្ទពួកគាត់មកលុបរូបចោលហើយគំរាមពួកគាត់ដាក់គុកថែមទៀត។

    ពាក់ព័ន្ធបញ្ហាដីខាងលើនេះលោក កងសារឿន អភិបាលស្រុកអណ្តូងមាស នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២២នេះថា រឿងដីខាងលើនេះលោកដឹងតាំងពីលោកពុំទាន់មកកាន់ស្រុកអណ្តូងមាសម៉្លេះ ហើយលោកក៍មិនហ៊ានសន្និដ្ឋានថា ក្រុមហ៊ុនអ្នកខុសឬ ប្រជាជនអ្នកត្រូវនោះទេ ដោយសារកៀកថ្ងៃបោះឆ្នោតហើយ រងចាំបោះឆ្នោតហើយលោកនិងចាត់ចែងក្រុមការងារចុះទៅដោះស្រាយ។ លោកបន្តថា ភាគច្រើនឮសូរថា ប្រជាជនទៅធ្វើចំការលើដីក្រុមហ៊ុន សូមស្តាប់ការលើកឡើងអភិបាលស្រុកអណ្តូងមាសដូចតទៅ……………។

    ទោះជាយ៉ាងណា ខាងបច្ចេកវិទ្យាពិនិត្យលើកាមេរ៉ាUTM ដែលជាលទ្ធផលដីនេះស្ថិតក្នុងដែនជីវះចម្រុះដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន មិនស្ថិតលើដីក្រុមហ៊ុន 7មករាផារីនោះឡើយ។ ដូច្នេះបុគ្គលដែលតាំងខ្លួនជាមេកាក្រុមហ៊ុន ៧ មករាផារីនោះបាននាំគ្រឿងចក្រទៅឈូសឆាយគាស់រំលើងដើមឈើធំដូចរាបស្មើ ជាពិសេសឈូសរំលោភបំពានយកដីចំការវិលជុំរបស់បងប្អូនជនជាតិដើមភាគតិចប៉ះពាល់សតិអារម្មណ៍ពួកគាត់យ៉ាងខ្លាំងសឹងពេញឃុំញ៉ាងស្រុកអណ្តូងមាសទាំងមូលកៀកថ្ងៃបោះឆ្នោតផង សូមគណះបញ្ជាការឯកភាពខេត្តដែលដឹកនាំដោយ ឯ.ឧ ញ៉ែមសំអឿន មេត្តារកយុត្តិធម៌ជូនពួកគាត់ផង៕ រាយការណ៍ចេញពីភូមិតាំងជិ ឃុំញ៉ាង ស្រុក អណ្ដូងមាស ខេត្តរតនៈគិរី

    spot_img

    អត្ថបទទាក់ទង

    spot_img