More

    បុរសម្នាក់បើករថយន្តកាមរីហាយប្រីតមួយគ្រឿង ជ្រុលបុករថយន្តដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមរីហាយប្រីតមួយគ្រឿងជ្រុលបុករថយន្តដឹកដីឈប់ចាំភ្លើងស្តុប ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ជាប់ស្ពានអាកាសផ្សារដីរហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកដីប្រមាណ ៣ ទៅ ៤ គ្រឿងបានធ្វើដំណើរទៅដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់បន្តកន្ទុយគ្នារងចាំភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P-4293ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដឹកដីដែលឈប់ខាងក្រោយគេមិនចាំស្លាកពីក្រោយពេញកំហឹងបណ្ដាលឲ្យអ្នកបើកបររថយន្តកាមរីហាយប្រីតរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តដឹកដីបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសាច់ញាតិខាងជនរងគ្រោះក៏បានមកដល់កន្លែងកើតហេតុដោយបានប្រាប់សមត្ថកិច្ចថាមិនចង់មានរឿងឆ្ងាយសុំយករថយន្តទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img