ទំព័រដើម ទំព័រដើម សិស្សសាលា 2 នា ក់ បានរង រ បួ ស ធ្ង ន់ ធ្ងរ ខ:ណៈដែលរថយន្ត...

សិស្សសាលា 2 នា ក់ បានរង រ បួ ស ធ្ង ន់ ធ្ងរ ខ:ណៈដែលរថយន្ត របស់ក្រុមហ៊ុនប្រេងឥន្ធនៈសូគីមិច បុកពេញទំហឹង

- ពាណិជ្ជកម្ម -

ភ្នំពេញ ៖ យុវជនជាសិស្សសាលាចំនួន២នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូចេញពីសាលារៀនត្រូវបានរថយន្តដឹកប្រេងឥន្ទនៈក្រុមហ៊ុនសូគីមិចបេីកបុកពីក្រោយអូសប្រហែល១០ម៉ែត្រ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខសាលាអូឌឹម តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតគេបានឃេីញយុវជន២នាក់ជាសិស្សសាលាជិះម៉ូតូឌុបគ្នាម៉ាកzoomerx ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខកំពង់ស្ពឺ 1K 1064 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុនសូគីមិច ពាក់ស្លាកលេខភ្នំពេញ3F 9473 ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុករួចកិនអូសប្រហែល១០ម៉ែត្របណ្តាលឲ្យយុវជនម្នាក់ដាច់ជេីងឆ្វេងត្រឹមភ្លៅចំណែកម្នាក់ទៀតដាច់ត្រឹមកជេីងរងរបួសធ្ងន់ធ្ងរ។

ក្រោយកេីតហេតុតៃកុងរថយន្តបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុបង្កការកកស្ទុះចរាចរណ៍យ៉ាងខ្លាំងផងដែរ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុគូសវាសរួចយករថយន្តអែបគៀនបញ្ជៀសចរាចរណ៍រងចាំប្រគល់ទៅជំនាញមកយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម