More

    ឯកឧត្តមសាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ឆ្នាំ២០២២

    spot_img

    ខេត្តព្រះសីហនុ៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ២៦៩០នាក់ បានដង្ហែក្បួនឃោសនាបោះឆ្នោត ក្នុងក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូងបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ក្រោមអធិបតីភាព ឯកឧត្តមសាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

    លោក អ៉ី សុខឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ បានឲ្យដឹងថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់ ក្នុងក្រុងព្រះសីហនុ បានចូលរួម បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នេះមានចំនួន ប្រមាណ ២៦៩០នាក់ ក្នុងនោះអមដំណើរដង្ហែរក្បួន ដោយមធ្យោបាយ មានម៉ូតូ ៧៥២គ្រឿង និងរថយន្តចំនួន ២៧៥គ្រឿង។

    លោក អ៉ី សុខឡេង បានបញ្ជាក់ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមនៃកម្លាំងសាមគ្គី ដែលកើតចេញពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិកសមាជិកា ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យយល់ និងឃើញច្បាស់ អំពីកំលាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវភាពជោគជ័យ ដែលស្ដែងចេញពីមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ ។

    ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះ យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

    ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំមកនេះ។

    «យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចាក់ឫស្សយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា និងបាននាំមកនូវសិទ្ធិសេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ»៕ដោយ វាននី

    spot_img

    អត្ថបទទាក់ទង

    spot_img