More

    យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅស្រុកព្រៃនប់

    spot_img

    ស្រុកព្រៃនប់/ខេត្តព្រះសីហនុ: គណបក្សប្រជាជនកម្ពុជា បើកយុទ្ធ នាការឃោសនារកសម្លេងឆ្នោតនៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះ សីហនុ ក្នុងនោះឯកឧត្តម គួច ចំរើន សមាជិកគណ: កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការ គណ បក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ:បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅទីតាំងបុរីឡេងណាវ៉ាត់ត្រាស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដែលមានសមាជិកចូលរួមជិត ៥០០០នាក់។

    នាឱកាសនោះឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុមានម្ទេស ស្វាគមន៍សមា ជិក សមាជិការបស់យើងមកពីឃុំទាំង១៥ នៃស្រុកព្រៃនប់ ដែលបានចូលរួមយុទ្ធនាការរកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ការជួបជុំនេះ ជាមោទនភាពសាមគ្គី ភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ហើយភាពជោគជ័យរបស់គណបក្សដែលមានកម្លាំងគាំទ្រពីសមាជិក សមាជិកា និងមហាជននៅ ក្នុងមូលដ្ឋានរបស់យើង។

    លោក គួច ចំរើន អភិបាលខេត្ត ក៏បានបន្តទៀត គណបក្ស ប្រជាជនបានដឹកនាំរាជរដ្ឋាភិបាលជាង៤០ឆ្នាំកន្លងមកនេះ អាស្រ័យមានការគាំទ្រជាប់ជាប្រចាំពីសំណាក់សមាជិក សមាជិកាតែរក្សាបាននូវសុខសន្តិភាព មានការចូលរួមបោះ ឆ្នោតពីសមាជិក សមាជិកាគ្រប់ឃុំសង្កាត់។ គណបក្សប្រជាជនឈ្នះឆ្នោត ដើម្បីប្រជាជន បំរើប្រជាជន និងអភិវឌ្ឍមូលដ្ឋាននៅគ្រប់កាលទេសៈ មន្ត្រីគណបក្សប្រជាជនកម្ពុជា ជាមន្ត្រីដែលមានសមត្ថភាពបំរើប្រជាជនពិតប្រាកដ ក្នុងវិបត្ដិកូវីដ- ១៩ បានខិតខំប្រឹងប្រែងចូលរួមទទួលខុសត្រូវនៅមូលដ្ឋានទាំងកម្លាំងកាយ សម្ភារៈ ថវិកាចូលរួមយ៉ាងសកម្មនូវវិធានការនានារបស់រាជរដ្ឋាភិបាលបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ។

    លោក គួច ចំរើន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម សាយ សំអាល់ បានខិតខំដោះស្រាយបញ្ហាប្រឈមធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

    លោកបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ក្រុម ការងារ ដែលបានគាំទ្ររៀបចំកម្មវិធីយ៉ាងធំធេង ទោះបីមានការរំខានដោយសារអាកាសធាតុក៏ដោយ តែលោក លោកស្រីបានមកជួបជុំ ដើម្បីបង្ហាញឆន្ទ: មោទន:ភាព ជូនចំពោះប្រជាជន មហាជនក្នុងភូមិសាស្ត្រ ធ្វើ ការដឹកនាំសង្គមជាតិមានស្មាដៃល្អ និងមានការអភិវឌ្ឍ កសាងសន្តិភាព ជម្រុញកំណើនសេដ្ឋកិច្ចសង្គម នេះជាសមិទ្ធិផលយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។ ថ្ងៃនេះសមាជិក សមា ជិកានៅទូទាំងប្រទេសបានជួបជុំគ្នាផ្សព្វផ្សាយគោលនយោបាយគណ បក្ស ដើម្បីឱ្យពួកគាត់មានលទ្ធភាពបំរើការងារស្មោះត្រង់បំរើប្រជាជន។

    មន្ត្រីគណបក្សប្រជាជនកម្ពុជា ចូលរួមការពារសុខមាលភាពសាធារណជូនបងប្អូននៅមូលដ្ឋាន នេះជាស្មាដៃនិងការលះបង់ជួយសង្រ្គោះប្រជាពលរដ្ឋនៅមូលដ្ឋាន។

    លោក គួច ចំរើន បញ្ជាក់ទៀតថា បន្ទាប់ពីការហែក្បួន ស្មើសុំឱ្យក្រុមការងារត្រូវផ្សារភ្ជាប់ជាមួយសមាជិក សមាជិកានៅមូលដ្ឋាន ចុះតាមខ្នងផ្ទះ ដើម្បី អបអរសាទរនៃការរៀបចំឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យទទួលបានលទ្ធផលផ្លែផ្កានៅពេលខាងមុខ។

    ក្នុងឱកាសនៃការបើកការឃោសនាថ្ងៃទីមួយ គណបក្សភ្លើងទាន ក៏បានធ្វើសកម្មភាពបង្ហែនៅស្រុកព្រៃនប់ផងដែរ។ ដោយឡែកគណបក្សផ្សេង ទៀតមិនមានសកម្មភាពបង្ហែក្បួននោះទេ។
    តាមរបាយការណ៍របស់គណៈកម្ម ការជាតិរៀបចំការបោះឆ្នោតខេត្តព្រះ សីហនុបានឱ្យដឹងថា ខេត្តព្រះសីហនុ

    មានគណបក្សយោបាយចុះបញ្ជីឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួន១១ ក្នុងនោះមានដូចជា
    ១.គណបក្សប្រជាជនកម្ពុជា ២៩ឃុំសង្កាត់
    ២.គណបក្សភ្លើងទាន២៩ ឃុំ សង្កាត់ ៣.គណបក្សហ៊្វុនស៊ីនប៉ិច២០ឃុំសង្កាត់
    ៤.គណបក្សខ្មែររួបរួមជាតិ១៤ឃុំសង្កាត់
    ៥.គណបក្សយុវជនកម្ពុជា១២ ឃុំសង្កាត់
    ៦.គណបក្សឯកភាពជាតិខ្មែរ៨ឃុំសង្កាត់
    ៧.គណបក្សកម្ពុជានិយម៥ ឃុំសង្កាត់
    ៨.គណបក្សកែទម្រង់កម្ពុជា១ឃុំសង្កាត់
    ៩.គណបក្សខ្មែរស្រឡាញ់ជាតិ១ឃុំសង្កាត់
    ១០.គណបក្សខ្មែរតែមួយ១ឃុំសង្កាត់
    ១១.គណបក្សសញ្ជាតិកម្ពុជា១ឃុំសង្កាត់ ៕ដោយ វាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img